Silva បង្ហើបថា Pep ជាអ្នកធ្វើឲ្យខ្លួនចាប់ផ្តើមស្រលាញ់ចូលចិត្តលីគកំពូលអង់គ្លេស

ថ្មីៗនេះ ខ្សែការពារ Thiago Silva បានធ្វើការសារភាពគួរឲ្យភ្ញាក់ផ្អើលមួយថា តាមពិតទៅគេមិនដែលចូលចិត្តក្របខ័ណ្ឌ Premier League នោះឡើយ ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានផ្លាស់ប្តូរគំនិតរបស់ខ្លួន រហូតឈានដល់ការផ្ទេរមកចូលរួមជាមួយ Chelsea តែម្តង។

ជាក់ស្តែង វីរបុរសប្រេស៊ីលរូបនេះ បានសម្រេចផ្ទេរមកកាន់កីឡាដ្ឋាន Stamford Bridge ដោយគ្មានតម្លៃខ្លួន នៅក្នុងឆ្នាំ ២០២០ នៅពេលដែលគេបានផុតកុងត្រាជាមួយក្លិបយក្សបារាំង PSG

យ៉ាងណាមិញ មុនឈានដល់ការផ្ទេរមកកាន់ទឹកដីអង់គ្លេសនេះ Silva បានសារភាពថា គេមិនដែលចាប់អារម្មណ៍ជាមួយនឹងលីគកំពូលអង់គ្លេសនោះឡើយ រហូតដល់ពេលគ្រូបង្វឹករបស់ក្រុម Man City លោក Pep បានផ្លាស់ប្តូររបស់ខ្លួន ជាមួយនឹងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍។

លើសពីនេះ Silva បានប្រាប់ទៅកាន់ ESPN ថា ៖ ខ្ញុំមិនដែលនឹកស្មានថាខ្ញុំបានមកលេងនៅ PL នោះទេ។ និយាយត្រង់ទៅការលេងបាល់ទាត់របស់ពួកគេមិនគួរឲ្យចូលចិត្តនោះឡើយ។ ព្រោះខ្ញុំឃើញពួកគេលេងបាល់លើច្រើន

គេបន្តទៀតថា ៖ ប៉ុន្តែអ្វីដែលបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំនោះ គឺ Pep Guardiola គាត់ដឹកនាំក្រុមដោយលេងបាល់ខ្លីច្រើន។ ព្រោះ​នេះ​ជា​ការលេងបាល់ទាត់​ដ៏​ស្រស់​ស្អាត​ និងគួរ​ឲ្យ​ចង់​មើលបំផុត

ប្រភព: Metro