Man City រំពឹងប្រជែងឈ្នះ Man Utd និង Liverpool ក្នុងការទិញកីឡាករម្នាក់របស់ Bayern

ក្លឹប Manchester City មានគម្រោងក្នុងការទិញ Joshua Kimmich ពីក្លឹប Bayern Munich នៅក្នុងទីផ្សាររដូវក្ដៅខាងមុខ ស្របពេលដែលគូប្រជែងរួមលីគ Manchester United និង Liverpool ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ។

យោងតាមប្រភពពីសារព័ត៌មាន The Mirror បានចុះផ្សាយថា ក្រុមការពារជើងឯក Premier League នឹងរង់ចាំរហូតដល់រដូវក្ដៅខាងមុខ ដើម្បីចុះហត្ថលេខាយកខ្សែបម្រើរបស់ Bayern Munich រូបនេះ ពីក្លឹបយក្សអាល្លឺម៉ង់។

បច្ចុប្បន្ន Bayern មានការទាមទារតម្លៃផ្ទេរ កីឡាករអាល្លឺម៉ង់ប្រមាណ៥០លានផោននាពេលនេះ ប៉ុន្ដែនៅពេលដែលទីផ្សារដោះដូររដូវក្ដៅឈានមកដល់ Kimmich នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយតម្លៃត្រូវបានបន្ថយសល់ត្រឹម២៥លានផោន។

ក្លឹប Man City មានទំនុកចិត្តខ្ពស់ក្នុងការនាំយក Kimmich ទៅចូលក្រុម នារដូវក្ដៅខាងមុខ បើទោះបីជាពួកគេត្រូវប្រកួតប្រជែងជាមួយ Liverpool និង Man United ក៏ដោយ។ Barcelona ក៏ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍កីឡាករវ័យ២៨ឆ្នាំផងដែរ៕

ប្រភព៖ Goal