Carvalho ចូលរួមក្លឹបមួយនៅអង់គ្លេស ក្រោយមិនជោគជ័យនៅអាល្លឺម៉ង់

ក្លឹបនៃក្របខណ្ឌទី២អង់គ្លេស Hull City បានប្រកាសពីការផ្ទេរប្រយុទ្ធស្លាប Fabio Carvalho ពីក្លឹប Liverpool ក្រោមកិច្ចសន្យាខ្ចីជើង រហូតដល់ដំណាច់រដូវកាលនេះ។

កីឡាករព័រទុយហ្កាល់វ័យ២១ឆ្នាំ បានចាយពេលពាក់កណ្ដាលរដូវកាល ក្រោមលក្ខខណ្ឌខ្ចីជើងពី RB Leipzig ប៉ុន្ដែគេទទួលបានឱកាសលេងក្នុងជម្រើស១១នាក់តែម្ដងប៉ុណ្ណោះ ក្នុងក្របខណ្ឌ Bundesliga។

Carvalho ចាប់ផ្ដើមអាជីពរបស់ខ្លួននៅក្លឹប Fulham ដោយរកគ្រាប់បាល់១១គ្រាប់ ក្នុងការបង្ហាញខ្លួន៤០លើកនៅក្នុងលីគ មុនពេលចូលរួម Liverpool ក្នុងឆ្នាំ២០២២។

គេអាចបង្ហាញខ្លួនលើកដំបូងសម្រាប់ Hull City ក្នុងការប្រកួតក្នុងទឹកដីនាថ្ងៃសុក្រ ទល់នឹង Norwich City៕

ប្រភព៖ BBC