Son ផ្តួល Ronaldo ក្លាយជាកីឡាករល្អបំផុតនៅក្នុងទ្វីបអាស៊ី សម្រាប់ឆ្នាំ ២០២៣

កីឡាករ Heung-Min Son បានផ្តួលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Al Nassr ដើម្បីឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុត នៅអាស៊ី សម្រាប់ឆ្នាំ ២០២៣ ដែលនេះបានធ្វើឲ្យតារាឆ្នើមរបស់ក្លឹប Tottenham Hotspur បានឈ្នះពានរង្វាន់នេះ ក្នុងរយៈពេលប្រាំពីរឆ្នាំជាប់គ្នា ក្រោយពីមានរដូវកាលដ៏ល្អសម្រាប់ទាំងក្លិបអាជីព និងប្រទេសរបស់ខ្លួន។

ជាក់ស្តែង ពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ី ត្រូវបានផ្តល់ជូនដោយ Titan Sports សម្រាប់កីឡាករបាល់ទាត់ល្អបំផុតដែលលេងឱ្យក្លិប ឬប្រទេសនៅក្នុងតំបន់អាស៊ី។

គួរឲ្យដឹងថា Cristiano Ronaldo បានផ្ទេរពីក្លិប Manchester United ទៅកាន់ Al Nassr ក្នុង Saudi Pro League ក្នុងខែមករា ឆ្នាំ២០២៣ និងបានរីករាយជាមួយឆ្នាំដ៏ជោគជ័យមួយ។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បានរហូតដល់ ៥៣ គ្រាប់សម្រាប់ក្លិប និងប្រទេសរបស់ខ្លួន កាលពីឆ្នាំមុន ដើម្បីបញ្ចប់ឆ្នាំជាអ្នករកគ្រាប់បញ្ចូលទីច្រើនជាងគេបំផុត។

តែទោះជាយ៉ាងណាក៏ដោយ សមិទ្ធិផលរបស់កីឡាករព័រទុយហ្គាល់ដ៏អស្ចារ្យ នៅក្នុងលីគអារ៉ាប៊ីសាអូឌីត ហាក់មិនគ្រប់គ្រាន់ក្នុងការជួយឲ្យ Ronaldo ផ្តួល Heung-Min Son បាននោះឡើយ ខណ:រូបគេបានត្រឹមជាប់ក្នុងចំណាត់ថ្នាក់លេខ៣ សម្រាប់ការបោះឆ្នោតជ្រើសរើសកីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ី ដោយទទួលបានសម្លេងគាំទ្រ ១៧,០៦%

ជម្រាបជូនផងដែរថា ខ្សែការពារ Kim Min-Jae របស់ក្លិប Bayern Munich ក៏បានបញ្ចប់ការនាំមុខ លើ Cristiano Ronaldo ផងដែរ ក្នុងតំណែងលេខ២ ជាមួយសម្លឹងគាំទ្រ ១៩,៥៤% សម្រាបពេល Son ឈរលេខ ១ ទទួលបានសំឡេងគាំទ្រ ២២,%

ប្រភព: Sportskeeda