Aston Villa ទិញបានអតីតខ្សែប្រយុទ្ធ Man City ក្នុងតម្លៃ១៥លានផោន

ក្លឹប Aston Villa បានប្រកាសពីការចុះហត្ថលេខាផ្ទេរ Morgan Rogers ពីក្លឹប Middlesbrough។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ បានចុះហត្ថលេខាលើកុងត្រារហូតដល់ឆ្នាំ២០២៩ ក្នុងតម្លៃផ្ទេរ ១៥លានផោន។

កីឡាករដ៏មានទេពកោសល្យរូបនេះ ចាប់ផ្ដើមអាជីពនៅក្លឹប West Brom មុនពេលផ្ទេរទៅ Manchester City ហើយក្រោយមកគេបានចូលរួមក្លឹប Middlesbrough នៅក្នុងទីផ្សាររដូវក្ដៅឆ្នាំមុន។

បន្ទាប់ពីចំណាយពេល៧ខែជាមួយក្លឹបនៃក្របខណ្ឌ Championship ពេលនេះ គេបានត្រលប់ទៅលីគកំពូលអង់គ្លេស ក្រោមការដឹកនាំរបស់អ្នកចាត់ការ Unai Emery។

Rodgers រកគ្រាប់បាល់៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី៨លើក រដូវកាលនេះ ដែលរួមមានគ្រាប់បាល់ទល់ Chelsea ក្នុងវគ្គពាក់កណ្ដលផ្ដាច់ព្រ័ត្រ Carabao Cup ផងដែរ៕

ប្រភព៖ talkSPORT