ពត៌មានថ្មីៗ

Son ស៊ុតហ្វ្រីឃីគយ៉ាងស្រស់ស្អាត ជួយកូរ៉េខាងត្បូងឡើងទៅវគ្គ៤ក្រុមចុងក្រោយ Asian Cup

Son Heung-min រកគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅម៉ោងបន្ថែម ពីការស៊ុតហ្វ្រីឃីគ ជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិជាតិកូរ៉េខាងត្បូងកក់កៅអី Asian Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយវាយបកយកឈ្នះអូស្ដ្រាលី ២-១។

អូស្ដ្រាលី រំពឹងថាអាចឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេមានឱកាសរកគ្រាប់បាល់នាំមុខដោយ Craig Goodwin នៅកៀកចុងវគ្គទី១ ប៉ុន្ដែគ្រាប់បាល់ក្នុងនាទី៩០+៦របស់ Hwang Hee-chan បានបង្ខំឱ្យមានការបន្ថែមម៉ោងប្រកួត១៥នាទីពីរដង។

ហើយគ្រាប់បាល់ហ្វ្រីឃីគរបស់ Son បានជួយឱ្យក្រុមដឹកនាំដោយគ្រូបង្វឹក Jurgen Klinsmann ធានាកៅអីវគ្គ៤ក្រុមចុងក្រោយ Asian Cup 2023។

ក្រុមកូរ៉េខាងត្បូង និងជួបតតាំងជាមួយហ្សកដានី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៦ ខែកុម្ភៈខាងមុខ៕

ប្រភព៖ BBC