ពត៌មានថ្មីៗ

Real Madrid ត្រៀមវ៉ៃចេញ Mendy ពេលចប់រដូវកាល ហើយសម្លឹងឃើញជម្រើសពីរជាស្រេច

Real Madrid ត្រូវបានរំពឹងថា នឹងមានភាពមមាញឹកក្នុងទីផ្សារដោះដូររដូវក្ដៅ ខណៈ Kylian Mbappe អាចនឹងផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu ពី Paris Saint-Germain ហើយ Endrick Felipe ក៏ផ្លាស់ចូលជាផ្លូវការផងដែរ ក្រោយឈានដល់ការព្រមព្រៀង១៨មុន ជាមួយក្លឹប Palmeiras។

ក្លឹបអធិរាជស មានគម្រោងក្នុងការនាំយកខ្សែការពារស្លាបឆ្វេងថ្មី ហើយដើម្បីធ្វើបែបនេះបាន ពួកគេត្រូវការលក់ចេញខ្សែការពារស្លាបឆ្វេងផងដែរ។

យោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លឹបមានបំណងចង់លក់ខ្សែការពារ Ferland Mendy ទោះបីជាកីឡាករបារាំង លេងបានល្អជាង Fran Garcia ក្នុងរដូវកាលនេះក៏ដោយ។

មេដឹកនាំរបស់ Real Madrid យល់ថា វាជាពេលដ៏ត្រឹមត្រូវសម្រាប់ការចាកចេញរបស់ Mendy ក្រោយរួមរស់នៅរាជធានីប្រទេសអេស្ប៉ាញអស់ពេល៥ឆ្នាំ។

Real Madrid សង្ឃឹមថាពួកគេអាចនាំយក Alphonso Davies ទៅជំនួសកន្លែងរបស់ Mendy ខណៈដែល Miguel Gutierrez ក៏ជាជម្រើសមួយផងដែរ។ ប្រសិនបើ​ម្នាក់ក្នុងចំណោមពួកគេទៅ Real Madrid នៅរដូវក្ដៅ ប្រកដណាស់មានក្ដីរំពឹងថា Mendy នឹងចាកចេញ៕

ប្រភព៖ Football Espana