ពត៌មានថ្មីៗ

Ancelotti ហាក់មិនចង់រំលឹកពី Mbappe ក្រោយចុចឈ្មោះកូនក្រុម ៥រូប ថាជាកីឡាករល្អបំផុត

បច្ចុប្បន្ន Real Madrid កំពុងស្ថិតនៅក្នុងដំណើរទៅរកការឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ បន្ទាប់ពីពួកគេបានរក្សាគម្លាតដល់ទៅ ៥ ពិន្ទុ ឈរនៅលើកំពូលតារាងរបស់បន្ទាប់ពីបានយកឈ្នះទៅលើក្រុម Girona ដោយលទ្ធផល ៤០ កាលពីចុងសប្តាហ៍មុន។

យ៉ាងណាមិញ បន្ទាប់ពីទទួលជ័យជម្នះនេះ គ្រូបង្វឹកលោក Carlo Ancelotti ត្រូវបានគេឆ្លៀតសួររឿងមួយចំនួនទាក់ទងជាមួយនឹងការផ្ទេរមករបស់ខ្សែប្រយុទ្ធកំពូលរបស់ក្លិប Paris Siant-Germain កីឡាករ Kylain Mbappe មកកាន់ទឹកដី Bernabeu

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ហាក់មិនចង់និយាយច្រើនពាក់ព័ន្ធជាមួយនឹងកីឡាករដែលកំពុងលេងឲ្យក្លិបផ្សេងទៀតនោះឡើយ និងជំនួសមកវិញ ដោយលោកសង្កត់ធ្ងន់តែលើកីឡាករកំពុងស្ថិតនៅក្នុងក្រុមរបស់លោកបច្ចុប្បន្នប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ លោក Ancelotti ថែមទាំងបានបង្ហាញការជឿជាក់ទៀតថា បច្ចុប្បន្នក្លិប Madrid ហាក់កំពុងមានកីឡាករល្អបំផុតលើលោកមួយចំនួនរួចទៅហើយ ដោយក្នុងនោះលោកបានចង្អុលឈ្មោះចំៗទៅលើកីឡាករដូចជា Jude Bellingham, Toni Kroos , Federico Valverde, Vinicius Junior, Rodrygo និង Eduardo Camavinga ជាដើម។

លើសពីនេះ លោកបន្ថែមទៀតថា ៖ “​ហេតុអ្វីបានជាអ្នកនៅតែបន្តនិយាយពីឈ្មោះកីឡាករដែលកំពុងលេងឲ្យក្លិបផ្សេងទៅវិញ។ បច្ចុប្បន្នយើងកំពុងមានកីឡាករល្អបំផុតលើលោក នៅទីនេះរួចទៅហើយ។ តាមលំដាប់ខ្ញុំអាចនិយាយបានថា យើងកំពុងមាន Vini Jr ទីមួយ Jude Bellingham ទីពីរ Rodrygo ទីបី និងបន្ទាប់ទៀតមាន Toni Kroos, Federico Valverde, Eduardo Camavinga…ជាដើម

ប្រភព: Sportbible