ពត៌មានថ្មីៗ

ក្លិបធំមួយនៅ PL កំពុងកំណត់យក Southgate ជាបេក្ខភាពគ្រូបង្វឹកកំពូលរបស់ខ្លួន

យោងតាងមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate កំពុងស្ថិតក្រោមការពិចារណាដើម្បីចូលកាន់តំណែងនៅក្លិបធំមួយក្នុងក្របខ័ណ្ឌ Premier League ក្រោយពាន Euro ឆ្នាំ ២០២៤ បញ្ចប់។

ជាក់ស្តែង លោក Southgate ដែលបានដឹកនាំតោកំណាចអង់គ្លេស ចាប់តាំងពីឆ្នាំ២០១៦ ​មក ត្រូវបានគេរំពឹងទុកថា ការប្រកួតពានរង្វាន់ Euro ឆ្នាំ ២០២៤ អាចជាការដឹកនាំក្រុមជម្រើសជាតិអង់គ្លេស លើកចុងក្រោយ។

ទន្ទឹមនឹងនេះ យោងតាមកាសែត Daily Mail បានបង្ហាញថាសហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស ក៏ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការស្វែងរកជម្រើសថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Southgate វិញ នៅពេលគាត់ចាកចេញ។

លើសពីនេះទៅទៀត បើយោងតាមការចុះផ្សាយពីកាសែត The Sun ក៏បានអះអាងផងដែរថា លោក Southgate កំពុងត្រូវបានចាត់ទុកថាជាបេក្ខភាពកំពូលម្នាក់ សម្រាប់ការទៅដឹកនាំនៅក្លិប Crystal Palace ដើម្បីមកជំនួសតំណែងរបស់លោក Roy Hodgson ដែលកំពុងស្ថិតនៅក្នុងសម្ពាធយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើបន្ថែមថា បានបន្ថែមទៀតថា ការតែងតាំងលោក Southgate នាពេលពេលបច្ចុប្បន្ននឹងមិនអាចកើតឡើងបាននោះឡើយ ពោលគឺចំាដល់ពេល ការប្រកួតពានរង្វាន់ Euro ២០២៤ របស់អង់គ្លេស ត្រូវបញ្ចប់ជាមុនសិន៕

ប្រភព: Sportbible