ពត៌មានថ្មីៗ

​តាម​ពិត​ជា​ហើយ តែ Osimhen ប្រើ​ហេតុផល​ផ្សេង ក្នុង​ការ​បន្ត​ពាក់​ម៉ាស​មុខ​ទល់​សព្វថ្ងៃ

ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Victor Osimhen គេ​ប្រទះ​ឃើញ​នៅ​តែ​បន្ត​ប្រើប្រាស់​ម៉ាស​មុខ​មក​ទល់​សព្វថ្ងៃ ជាក់ស្ដែង​ប្រកួត​ចុងក្រោយ​នៅ​ពាន​ប្រចាំ​ទ្វីប​អាហ្វ្រិក Africa Cup of Nations ទល់​កូឌីវ័រ។ វា​នាំ​ឲ្យ​កើត​ចម្ងល់​ពី​អ្នក​គាំទ្រ​ជា​ច្រើន សួរ​ថា​ហេតុអ្វី​កីឡាករ​ខាង​លើ​ប្រើប្រាស់​បាន​យូរ​ខ្លាំង​ម្ល៉េះ?

យើង​ងាក​ទៅ​បុរស​វ័យ ២៥ ឆ្នាំ កន្លង​មក​គេ​ធ្លាប់​ជួប​របួស​កាល​ប្រកួត​នៅ Serie A នា​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ត្រង់​ផ្នែក​ក្បែរ​ភ្នែក ហើយ​ពេទ្យ​ទាមទារ​ឲ្យ​កីឡាករ​ប្រើប្រាស់​ម៉ាស​ការពារ​មុខ​នោះ ដើម្បី​ព្យាបាល​អស់​រយៈ​ពេល​ច្រើន​ខែ។ យ៉ាង​ណា​បើ​តាម​លោក Roberto Ruggiero ជា​វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹប Napoli បង្ហើប​ថា តាម​ការ​ពិត Osimhen គេ​ជា​សះស្បើយ​យូរ​ហើយ។

ពន្យល់​ប្រាប់​ទៅ Radio Marte៖ “Osimhen គេ​ជា​សះស្បើយ​ដាច់ស្រេច​អស់​ហើយ តែ​គេ​នៅ​បន្ត​ប្រើប្រាស់​ម៉ាស​ការពារ​នោះ ក៏​ដោយសារ​គិត​អំពី​រឿង​សុវត្ថិភាព តែ​ជាក់ស្តែង​គេ​បាន​ជា​របួស​មុន​រួច​ហើយ គ្រាន់​គេ​មាន​អារម្មណ៍​ខ្លួន​ឯង គេ​ចង់​ប្រើប្រាស់ ម្ល៉េះ​មាន​តែ​សង្ឃឹម​ដល់​ពេល​មួយ​គេ​ទទួល​អារម្មណ៍​ថា​សុវត្ថិភាព ក៏​នឹង​ដោះ​វា​ចេញ”។

គួរ​ឲ្យ​ដឹង​ថា បើ​តាម​សាមី​ខ្លួន​បញ្ជាក់​វិញ ចេតនា​របស់​គេ​គឺ​ចង់​ពាក់​វា​មួយ​អាជីព​នេះ​តែ​ម្តង ពី​ព្រោះ​គេ​ខ្លាច​ប៉ះពាល់​ដល់​ផ្នែក​មុខ​ទៀត ដែល​គេ​យល់​ថា ពិត​ជា​គ្រោះថ្នាក់​ការ​ដែល​ប្រកួត​កីឡា​បាល់ទាត់​ដោយ​មិន​ប្រើប្រាស់​វា៕

ប្រភព៖ SportBible