ពត៌មានថ្មីៗ

Mido ពន្យល់​មូលហេតុ​ដែល Salah មិន​ទាន់​ស្ថិត​ក្នុង​កម្រិត Messi/Ronaldo នៅ​ភាព​ជា​អ្នក​ដឹកនាំ

អតីត​វីរបុរស​អេហ្សីប​លោក Mido បាន​ពន្យល់ ថា​ហេតុអ្វី Mohamed Salah គេ​មិន​ទាន់​ចូល​ដល់​កម្រិត Lionel Messi និង Cristiano Ronaldo បើ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ភាព​ជា​អ្នក​ដឹកនាំ។ នៅ​ក្លឹប​គេ​មិន​បាន​ស្លាក​ប្រធាន​ក្រុម​ទេ តែ​នៅ​ជម្រើស​ជាតិ​គេ​ទទួល​បាន​តំណែង​នោះ យ៉ាង​ណា​មិន​កើត​ជា​ផ្លែផ្កា​អ្វី​ឡើយ។

ងាក​ទៅ​អតីត​ជើង​ចាស់​នៅ Premier League បាន​ពន្យល់​ពាក់ព័ន្ធ​រឿង​នោះ៖ “មើល​ចុះ តើ Messi គេ​ដឹកនាំ​ក្រុម​ក្នុង​នាម​ជា​ប្រធាន ដូច Salah ​ដឹកនាំ​អេហ្សីប​ដែរ​អត់ យល់​ថា Salah ជា​តារា​ឆ្នើម​អេហ្សីប តែ​នៅ​កម្រិត​ជម្រើស​ជាតិ គេ​មិន​ទាន់​មាន​ចិត្ត​គំនិត​ដល់ Messi ឡើយ”។

លោក​បន្ត៖ “តើ Salah បាន​ធ្វើ​អ្វី​ដូច​ដែល Ronaldo ធ្វើ​ជា​មួយ​ព័រទុយហ្គាល់​ឬ​អត់ ដឹកនាំ​បង្គាប់​នរណា​នឹង​ស៊ុត​ប៉េណាល់ទី នរណា​នឹង​ស៊ុត​បាល់​នេះ​បាល់​នោះ គឺ​គេ​គ្មាន​នោះ​ទេ ជា​រួម​គ្មាន​ចិត្ត​គំនិត​ភាព​ជា​អ្នក​ដឹកនាំ​លើ​ទីលាន ហេតុផល​ហ្នឹង​ហើយ​ដែល​អ្នក​មិន​ឃើញ Salah ​បាន​ស្លាក​ប្រធាន​ក្រុម​នៅ Liverpool”។

រំឭក​ដែរ​ថា កន្លង​មក​អេហ្សីប​មិន​ទទួល​បាន​ជោគជ័យ​ទេ​នៅ AFCON នេះ​ងាក​ទៅ Salah ជា​ប្រកួត​ទី ៩៨ ហើយ​ឲ្យ​ជម្រើស​ជាតិ តែ​មើល​ទៅ​ស្ថានភាព​ទៅ​មុខ​ក៏​ពិបាក​នឹង​រក​ពេលវេលា​លើក​ពាន​រង្វាន់​ណា​មួយ​នោះ​ដែរ។ បុរស​វ័យ ៣១ ឆ្នាំ រក​បាន ៥៤ គ្រាប់ ចាប់​តាំង​ការ​មក​ចូលរួម​នៅ​ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ ២០១១ តំណាង​ឲ្យ​ប្រទេស៕

ប្រភព៖ Goal