ពត៌មានថ្មីៗ

សុទ្ធ​តែ​ប្រកួត​សំខាន់​របស់ Real Madrid តើ​អវត្តមាន Jude Bellingham ​នឹង​សម្រាក​យូរ​ប៉ុណ្ណា​ទៅ?

នៅ​ប្រកួត​យក​ឈ្នះ ៤-០ ទៅ​លើ Girona ​ថ្ងៃ​មុន ខាង​ស្តេច​ស Real Madrid បាន​ខូច​ជើង​កីឡាករ​សំខាន់​មួយ​រូប នោះ​គឺ Jude Bellingham ដោយ​ការ​បញ្ជាក់​ចុងក្រោយ​ពី​អ្នកចាត់ការ​លោក Carlo Ancelotti ស្ថានភាព​របស់​គេ​ក៏​ធ្ងន់ធ្ងរ​គួរ​សម ហើយ​ទាមទារ​ពេលវេលា​សម្រាក​ចូល ៣ ទៅ ៤ សប្តាហ៍។

គេ​មាន​របួស​ត្រង់​ផ្នែក​ក​ជើង ដែល​នេះ​នឹង​បន្ថែម​អវត្តមាន​កីឡាករ​ធំៗ​ក្នុង​ជំនួប​សំខាន់ Champions League ត្រៀម​ចូល​មក​ដល់​ខាង​មុខ​ផង។ ក្រៅ​តែ​ពី Bellingham ខាង Madrid នឹង​ត្រូវ​អវត្តមាន Antonio Rudiger, Thibaut Courtois, Eder Militao និង David Alaba សុទ្ធ​តែ​ជា​អ្នក​ឆ្លង​កាត់​របួស​ធ្ងន់​កន្លង​មក។

យ៉ាង​ណា​ងាក​មក Bellingham រាប់​ជា​ការ​បាត់បង់​ធំ ត្រង់​រយៈ​ពេល​ចុងក្រោយ​បើ​នៅ La Liga គេ​ជា Top Scorer ហើយ​រក​បាន​ដល់​ទៅ ១៦ គ្រាប់។ ដំបូង​ឡើយ Ancelotti គិត​ថា​ជា​របួស​ស្រាល តែ​ដល់​ជាក់ស្តែង​មិន​ស្រាល​ដូច​ការ​គិត​ឡើយ ពោល​ចាំ​បាច់​ទាមទារ​រក​អ្នក​មក​ជំនួស អាច​ជា​សិស្ស​ប្អូន​នៅ​ថ្នាល ឬ​តួ​រង​ណា​មួយ​នោះ​ឯង។

សរុប​ជា​រួម អវត្តមាន​របស់​កីឡាករ​អង់គ្លេស ក្រៅ​តែ​ពី​អវត្តមាន​ទាំង​ពីរ​ជើង​ទល់ RB Leipzig នា​ពាក់​កណ្តាល​សប្តាហ៍​ខាង​មុខ​ត​ទៅ ទៀត​សោត​ក៏​ទំនង​នឹង​ខកខាន​ប្រកួត​សំខាន់​នៅ La Liga ​ដូច​ការ​ប៉ះ Rayo Vallecano, Sevilla និង Valencia ​ជា​ដើម​ផង​ដែរ៕

ប្រភព៖ BeSoccer