ក្លិប Ligue 1 ចំនួនពីរ កំពុងចាប់អារម្មណ៍ក្នុងនាំយក Martial ត្រលប់ទៅបារាំងវិញ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាក្លិបនៅ Ligue 1 ចំនួន ២ កំពុងតែបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Anthony Martial ររបស់ក្លិបបិសាចក្រហម Manchester United ត្រលប់ទៅកាន់ប្រទេសបារាំងវិញ។

ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Martial នៅសេសសល់ត្រឹមតែ ៤ ខែទៀតប៉ុណ្ណោះ​ ដែលនេះហាក់ដូចជាបានធ្វើឲ្យអនាគតរបស់គេ ជាមួយក្លិប Mann Utd ស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង ។

ហើយឥឡូវនេះ យោងតាមកាសែត The Sun បានរាយការណ៍មកថា ទាំងក្រុម Monaco និង Marseille កំពុងតាមដានលើស្ថានការណ៍របស់ Martial ដោយពួកគេយល់ឃើញវាថាជាឱកាសដ៏ធំមួយ ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះ ត្រលប់ទៅកាន់ប្រទេសបារាំងសារជាថ្មី។

ជម្រាបជូនផងដែរថា Martial ធ្លាប់បានចាយពេលចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ជាមួយក្លិប AS Monaco ដោយបង្ហាញខ្លួនសរុបបាន ៧០ ប្រកួត និងរួមចំណែករកបាន ១៥គ្រាប់ assist ៨ លើក មុនទទួលបានឱកាសផ្ទេរមកកាន់ទឹកដី Old Trafford

ប្រភព: Sportsmole