ពត៌មានថ្មីៗ

អត់​ឈប់​ទេ នេះ Al-Ittihad នៅ​តែ​ចង់​បាន Salah ហ៊ាន​ដល់​តម្លៃ​កំណត់ត្រា​ប្រវត្តិសាស្រ្ត

បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា ក្លឹប​យក្ស​នៅ​អារ៉ាប៊ីសាអូឌីត​គឺ Al-Ittihad ដ្បិត​បើ​កន្លង​មក​រដូវ​ក្តៅ ២០២៣ បាន​បរាជ័យ​ម្តង​ហើយ​ការ​ចង់​បាន Mohamed Salah យ៉ាង​ណា​ពួក​គេ​មិន​បោះបង់​កូន​ចិត្ត​នោះ​ទេ ដល់​ឥឡូវ​បន្ថែម​តួ​លេខ​ចរចា​ដល់​ទៅ ២៣៤ លាន​អឺរ៉ូ។

យើង​ថយ​ក្រោយ​ទៅ​កាល Neymar Jr ផ្ទេរ​ទៅ PSG ត្រឹម ២២២ លាន​អឺរ៉ូ ឥឡូវ​សម្រាប់​បុរស​សញ្ជាតិ​អេហ្សីប​ដែល​សល់​កុងត្រា​ត្រឹម​ ១ ឆ្នាំ​កន្លះ​ជាមួយ Anfield បើ​សម្រេច​ការ​ផ្ទេរ​កើត​ឡើង​ជា​ផ្លូវការ​មែន នោះ​ក៏​នឹង​ចារ​តួ​លេខ​កំណត់ត្រា​ការ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​បាល់ទាត់។

ក្រៅ​តែ​ពី Al-Ittihad ក៏​មាន​សំណាក់​ក្លឹប​មួយ​ផ្សេង​ទៀត​នៅ​ទី​នោះ​ដែរ គឺ Al-Ettifaq ក្រោម​ការ​ដឹកនាំ​របស់​អតីត​ Legend នៃ​ក្លឹប Liverpool ស្រាប់ ជា Steven Gerrard ក៏​ប៉ុន្តែ​មិន​ច្បាស់​ថា​អាច​មាន​លទ្ធភាព​ដល់​ក្លឹប​ខ្លា​កំណាច​លឿង​ឬ​អត់​ឡើយ។

​នាំ​ឲ្យ​បងប្អូន​ស្គាល់​បន្តិច អំពី​ស្ថិតិ​ឈរ​ជើង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ សរុប​សព្វថ្ងៃ ៣៣២ ប្រកួត ក៏​គេ​អាច​រក​បាន ២០៤ គ្រាប់ និង Assist ៨៨ លើក។ ថយ​ក្រោយ​កាល Liverpool ទិញ​ពី AS Roma នោះ ត្រឹម ៤២ លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៧ ម្ល៉េះ ៧ ឆ្នាំ​ក្រោយ រាប់​ថា​ចំណេញ​ជិត ១ ជា​ ៤៕

ប្រភព៖ The Athletic