ពត៌មានថ្មីៗ

កីឡាករ​បាល់ទាត់​ម្នាក់​ស្លា-ប់​យ៉ាង​អាណោច-អាធ័ម ក្រោយ​ត្រូវ​រន្ទះបា-ញ់​ពេល​ប្រកួត

កីឡាករ​បាល់ទាត់​មាន​ឈ្មោះ Septain Raharja បាន​ទទួល​មរណភាព​លើ​ទីលាន​ប្រកួត Siliwangi Stadium បន្ទាប់​តែ​មាន​ករណី​រន្ទះ​បា-ញ់ ចំ​ប្រកួត​មិត្តភាព​រវាង​ក្លឹប 2 FLO FC Bandung និង FBI Subang នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។

បើ​តាម​សារព័ត៌មាន The Sun ​ចុះ​ផ្សាយ ថា​កំឡុង​ពេល​កើត​ហេតុ Raharja ​នៅ​មាន​ដង្ហើម​ដក ហើយ​ត្រូវ​បាន​ប្រញាប់​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ក្រោយ​មក​គេ​ត្រូវ​បាន​ទទួល​មរណភាព។ ចំណែក​ឯ​សភាព​អាវ​របស់​គេ ​ក៏​រហែក​ដាច់​អស់​ដោយសារ​កម្លាំង​រន្ទះ​ដ៏​គួរ​ឲ្យ​ខ្លាច នេះ​ក៏​មាន​អ្នក​នៅ​កន្លែង​កើត​ហេតុ​បញ្ជាក់​ថា កំឡុង​ពេល​ប្រកួត ​អាកាសធាតុ​បាំង​ជិត​ដោយ​ពពក និង​មាន​ភ្លៀង​ធ្លាក់។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កីឡាករ​ឥណ្ឌូណេស៊ី​ជួប​ករណី​រន្ទះ​បាញ់​លើ​ទីលាន ត្រង់​កាល​នាំ ២០២៣ កន្លង​ទៅ​នោះ កីឡាករ​ East Java ដែល​ជា​យុវជន​ថ្នាល ក៏​ជួប​ហេតុការណ៍​ស្រដៀង​គ្នា​កំឡុង​ការ​ប្រកួត​ពាន Soeratin Under-13 Cup តែ​គេ​មិន​បាត់បង់​ជីវិត​ទេ។

ពេល​ជួប​ហេតុការណ៍​ភ្លាមៗ ក្មេង​ប្រុស​បាន​គាំង​បេះដូង ហើយ​ប្រញាប់​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ រួច​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្រ្គោះ​បន្ទាន់ ឲ្យ​មាន​ជីវិត​រស់រាន​ឡើង​វិញ នៅ​ក្រោយ​នោះ​ប្រហែល ២០ នាទី។ ករណី​នេះ ក៏​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ តែ​ពួក​គេ​សុទ្ធ​តែ​អាច​ជា​សះស្បើយ មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត៕

ប្រភព៖ TheSun