Harry Kane ទម្លាយពីការលំបាក ក្រោយ Bayern Munich បរាជ័យ២ប្រកួតជាប់គ្នា

Harry Kane បានបង្ហាញការយល់ឃើញរបស់ខ្លួន ចំពោះការលំបាកដែលគេបានប្រឈម បន្ទាប់ពី Bayern Munich រងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Lazio នាជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។

នេះជាលទ្ធផលដ៏គួរឱ្យខកចិត្តមួយទៀតរបស់ក្រុម ដឹកនាំដោយលោក Thomas Tuchel បន្ទាប់ពីត្រូវបាន Bayer Leverkusen លត់ ៣-០ កាលពីពីចុងសប្ដាហ៍មុន។

ហើយប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane បានបង្ហាញទស្សនៈរបស់ខ្លួន ប្រាប់ TNT Sports ថា៖ “ពិតជាសប្ដាហ៍ដ៏តានតឹង។ នៅក្នុងវគ្គទី១យើងចាប់ផ្ដើមបានយ៉ាងល្អ ហើយមានឱកាសច្បាស់ៗជាច្រើន មានម្ដងសម្រាប់ខ្លួនខ្ញុំ។ នៅក្នុងប្រកួតបែបនេះ ពួកគេមានឱកាសដ៏ធំ”។

“នៅក្នុងវគ្គទី២ពិតជាគួរឱ្យខកចិត្តណាស់។ យើងហាក់ដូចជាថមថយថាមពល ហើយពុំសូវមានទំនុកចិត្ត។ យើងបានរងគ្រោះ។ នៅពេលដែលអ្នកមានសមាជិកតែ១០នាក់លើទីលាន វាពិតជាពិបាកខ្លាំងណាស់”៕

ប្រភព៖ Live Score