Kubo​ ទទួលខុសត្រូវលើគ្រាប់បាល់របស់ Mbappe ក្នុងប្រកួត Champions League

Takefusa Kubo បានបង្ហាញការខកចិត្តចំពោះខ្លួនឯង ព្រោះតែគេគិតថា គ្រាប់បាល់បើកឆាករបស់ Paris Saint-Germain ដែលរកបានដោយ Kylian Mbappe ជាកំហុសរបស់គេ។

ក្រុម Real Sociedad បានបរាជ័យក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ២-០ នៅកីឡដ្ឋាន Parc des Princes ពីគ្រាប់បាល់របស់ Mbappe និង Bradley Barcola ក្នុងវគ្កទី២។

ថ្លែងប្រាប់ Movistar ក្រោយចប់ការប្រកួត Kubo បាននិយាយថា៖ “ការនាំមុខ ១-០ ជាកំហុសរបស់ខ្ញុំ។ ខ្ញុំគិតថា Igor (Zubeldia) ឈ្នះការប្រជែងដណ្ដើមបាល់ ខ្ញុំបានរំកិលចេញសម្រាប់ការទទួលបាល់ ប៉ុន្ដែវាបានផ្លោងទៅក្រោយ ខ្ញុំមិនដឹងថានរណាទេ ហើយរំពេចនោះ Mbappe ពិតជារហ័ស ឃ្លាតពីខ្ញុំពីរម៉ែត្រ ហើយស៊ុតបញ្ចូលទី”។

ខ្សែបម្រើប្រយុទ្ធជប៉ុន បានបន្ថែមថា គេមានភាពរអៀសចិត្ត ដោយសារមុនពេលមានគ្រាប់បាល់នេះ ក្រុមរបស់គេលេងបានយ៉ាងល្អ៕

ប្រភព៖ Be Soccer