Conte ហាក់បង្ហាញពីក្តី​ស្រមៃ​ក្នុងការទៅដឹកនាំក្លិប Bayern ជំនួសលោក Tuchel

យោងតាមកាសែតអាល្លឺម៉ង់ The Bild បានរាយការណ៍មកថា អតីតអ្នកចាត់ការក្រុមសញ្ជាតិអ៊ីតាលី លោក Antonio Conte មានបំណងចង់មកជំនួសតំណែងរបស់លោក Thomas Tuchel នៅក្នុងក្រុម Bayern Munich

ជាការពិតណាស់ បន្ទាប់ពីរងការបរាជ័យក្នុងលទ្ធផល ៣២ ក្រោមថ្វីជើងរបស់ក្រុម​ Bochumបានធ្វើឲ្យនេះជាការចាញ់ការប្រកួតទីបីជាប់ៗគ្នាហើយ សម្រាប់ក្រុម Bayern រួមទាំងការចាញ់នៅក្នុងពានរង្វាន់ Champions League ក្រោមថ្វីជើងរបស់ក្រុម Lazio ផងដែរ។

ជុំវិញស្ថានភាពបែបនេះហើយ បានធ្វើឲ្យតំណែងរបស់អ្នកចាត់ការក្រុមបច្ចុប្បន្ន លោក Tuchel ហាក់មានភាពរង្គោះរងើយ៉ាងខ្លាំង ដោយឈ្មោះគ្រូបង្វឹកឆ្នើមៗមួយ ត្រូវបានគេរាយការណ៍ថាកំពុងផ្សារភ្ជាប់ទៅនឹងតំណែងនៅក្នុងក្លិបយក្សអាល្លឺម៉ង់ផងដែរ ។

ហើយឥឡូវនេះ យោងតាម The Bild បានអះអាងថា អតីតគ្រូបង្វឹករបស់ក្លិប Chelsea ក៏ដូចជា Spurs លោក Conte ហាក់បង្ហាញពីក្តីស្រមៃរបស់ខ្លួន នៅក្នុងការទៅចាប់យកឱកាស ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Bundesliga ក្នុងករណីដែលលោក Tuchel ត្រូវបណ្តេញចេញនោះ៕

ប្រភព: Besoccer