Klopp ថាលោកភ្ញាក់ផ្អើលខ្លាំង ពេលឃើញ Arsenal ដាក់តារាឆ្នើមរូបនេះឲ្យក្លិបផ្សេងខ្ចីជើង​

គ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា ការសម្រេចចិត្តរបស់ក្លិបកាំភ្លើងធំ Arsenal ក្នុងការបញ្ជូនខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Albert Sambi Lokonga ទៅឲ្យទៅលេង Luton Town ក្នុងលក្ខខណ្ឌខ្ចីជើង បានធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំង។

ជាក់ស្តែងអតីតកីឡាកររបស់ក្រុម Anderlecht បានចូលរួមជាមួយក្រុមជាមួយក្រុម Arsenal កាលពីរដូវកាលមុន ប៉ុន្តែដោយសារតែពិបាកក្នុងការស្វែងរកឱកាសលេងក្នុងក្រុមរបស់លោក Mikel Arteta ធ្វើឲ្យគេត្រូវសម្រេចចិត្តផ្ទេរទៅលេងឲ្យក្លិបផ្សេងជំនួសវិញនៅរដូវកាលនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក Lokonga បានកើនឡើងសមត្ថភាពយ៉ាងខ្លាំង នៅក្នុងក្រុម Luton Town រួមជាមួយនឹង Ross Barkley ខណ:តារាឆ្នើមរូបនេះ ក៏ត្រូវបានគេរំពឹងថានឹងចូលលេងក្នុងជម្រើសដំបូង ពេលត្រូវប៉ះជាមួយក្រុម Liverpool នារាត្រីនេះផងដែរ។

ទន្ទឹមនឹងនេះ នៅមុនការប្រកួត លោក Klopp បាននិយាយថា ៖ ក្រឡេកទៅមើល Lokonga នៅពេលអ្នកឃើញគាត់លេង អ្នកនឹងគិតថា ហេតុអ្វីបានជាក្លិប Arsenal ដាក់ចិត្តដាក់ឲ្យគាត់ខ្ចីជើងទៅកាន់ក្លិបដទៃ? វាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ។ គាត់អាចចាប់ដៃក្នុងតំបន់បម្រើបានយ៉ាងល្អ ជាពិសេសជាមួយ Barkley ”

ប្រភព: Sportsmole