Ronaldo បន្ដរកគ្រាប់បាល់ ដែលរួមចំណែកជួយ Al-Nassr ឡើងវគ្គ១/៤ផ្ដាច់ព្រ័ត្រ ACL

Cristiano Ronaldo រកគ្រាប់បាល់មួយគ្រាប់បន្ថែមក្នុងជ័យជម្នះ ២-០ សម្រាប់ Al-Nassr ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ AFC Champions League ទល់​Al-Fayha និងធានាឱ្យពួកគេឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ខ្សែបម្រើ Otavio រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Al-Hilal ក្នុងនាទីទី១៧ ដោយការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Al-Khaibari ហើយ Ronaldo រកបានគ្រាប់ទី២នៅកៀកចុងវគ្គទី២។

ក្រុមដឹកនាំដោយអ្នកចាត់ការ Luis Castro នឹងឡើងទៅជួបក្រុម អេមីរ៉ាតអារ៉ាប់រួម Al Ain ក្នុងវគ្គ១/៤ផ្ដាច់ព្រ័ត្រ ដោយជើងទី១ នឹងលេងនាថ្ងៃទី៤ ខែមីនា ខណៈជើងទី២ នឹងធ្វើឡើងនាថ្ងៃទី១១ ខែមីនា៕