កីឡាករ Man Utd ម្នាក់ រំឭកពីគុណបំណាច់របស់ Ronaldo ដែលបានជួយអាជីពរបស់ខ្លួន

Casemiro នៅតែជំពាក់គុណ Cristiano Ronaldo ជារៀងរហូត ដោយសារតែអតីតមិត្តរួមក្រុម Real Madrid និង Manchester United រូបនេះ ជួយឱ្យរូបគេសម្រេចគោលដៅ និងឈ្នះពានរង្វាន់ជាច្រើន។

ខ្សែបម្រើប្រេស៊ីល បានចូលរួមក្លឹបអធិរាជស ក្នុងឆ្នាំ២០១៣ ជាពេលដែល Ronaldo កំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អ នៅទីនោះ ហើយពួកគេបានឈ្នះពានជាច្រើនជាមួយគ្នានៅទឹកដី Santiago Bernabeu។

អ្នកទាំងពីរក៏បានជួបជុំគ្នាជាថ្មី ក្នុងឆ្នាំ២០២២នៅ Old Trafford មុនពេលដែលខ្សែប្រយុទ្ធព័រទុយហ្កាល់ ព្រមព្រៀងបញ្ចប់កុងត្រាជាមួយក្លឹបបិសាចក្រហម។

ពាក់ព័ន្ធនឹង CR7, Casemiro បាននិយាយថា៖ “គាត់បានផ្ដល់ឱ្យខ្ញុំនូវពានរង្វាន់ និងគ្រាប់បាល់ជាច្រើន។ ដូច្នេះវាពិតជាកត្តិយសណាស់ក្នុងការនិយាយអំពី Cris។ នៅក្នុងជំនាន់របស់ខ្ញុំ គាត់ស្ថិតនៅក្នុងកម្រិតកំពូលនៅលើលោក។ គ្មានអ្វីដែលត្រូវសង្ស័យទេ គាត់ជាអ្នកកីឡាបាល់ទាត់ដ៏ល្អបំផុតម្នាក់”។

Casemiro នៅបន្ដលេងឱ្យ Man United ខណៈគេមានកុងត្រាជាមួយក្លឹបអង់គ្លេសមួយនេះដល់ឆ្នាំ២០២៦ ប៉ុន្ដែអនាគតរបស់គេពុំស្ថិតនៅក្នុងភាពច្បាស់លាស់នោះទេ ស្របពេលដែលគេស្ថិតក្នុងបញ្ជីត្រូវលក់ចេញរបស់សហម្ចាស់ក្លឹបថ្មី Sir Jim Ratcliff៕

ប្រភព៖ Goal