អ្នកចាត់ការនៅ PL ម្នាក់ ថានឹងពិចារណាអនាគតរបស់ខ្លួនពេលចប់រដូវកាលនេះ

លោក David Moyes បាននិយាយថា លោកទទួលបានសំណើក្នុងការបន្ដកិច្ចសន្យាថ្មី ដើម្បីដឹកនាំ West Ham United ប៉ុន្ដែលោកត្រូវរង់ចាំរហូតដល់ចប់រដូវកាលសិន ដើម្បីសម្រេចពីអនាគតរបស់ខ្លួន។

ក្រុមញញួរធំ មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ក្នុងចំណោម៨ប្រកួតចុងក្រោយ ខណៈដែលលោក Moyes កំពុងទទួលបានសម្ពាធពីសំណាក់អ្នកគាំទ្រមួយចំនួន។

លោកបាននិយាយថា៖ “ខ្ញុំពិតជាមានការជជែកយ៉ាងល្អជាមួយនឹងម្ចាស់ក្លឹបលោក David Sullivan និងលោក Karren Brady។ មានការផ្ដល់កុងត្រានៅទីនោះសម្រាប់ខ្ញុំ ហើយខ្ញុំជាអ្នកសម្រេចចិត្តថា ខ្ញុំចង់រង់ចាំដល់ដំណាច់រដូវកាលសិន”។

កាលពីសប្ដាហ៍មុន អ្នកគាំទ្ររបស់ West Ham បានលើផ្ទាំងបដារ​ ដោយសារសរសេរថា «Moyes Out» បន្ទាប់ពីពួកគេបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ Nottingham Forest៕

ប្រភព៖ BBC