កីឡាករកំពុងលេចធ្លោម្នាក់របស់ Man Utd ត្រូវអវត្តមានយ៉ាងតិចពីសប្ដាហ៍

ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester United, Rasmus Hojlund ត្រូវបានរំពឹងថា នឹងខកខានចូលរួមទីលានប្រកួតរយៈពេល ពីរទៅបីសប្ដាហ៍ បន្ទាប់ពីគេបានរងបញ្ហារបួសសាចដុំ។

កីឡាករវ័យក្មេង ដែលបានផ្លាស់ទៅចូលរួម Man United ក្នុងតម្លៃ៧២លានផោន បានរកគ្រាប់បាល់៦ប្រកួតជាប់គ្នានៅ Premier League បន្ទាប់ពីធ្វើបានពីរគ្រាប់បន្ថែម ក្នុងជ័យជម្នះ ២-១​ លើ Luton Twon កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

តារាឆ្នើមដាណឺម៉ាកវ័យ២១ឆ្នាំ នឹងខកខានចូលរួមការប្រកួតលីគទល់ Fulham នាថ្ងៃសៅរ៍ និងការប្រកួត FA Cup ជុំទី៤ នៅទឹកដីរបស់ Nottingham Forest នាថ្ងៃពុធសប្ដាហ៍ក្រោយ។

ហើយ Hojlund ត្រូវបានរំពឹងថា អាចនឹងខកខានការប្រកួត Derby ទល់នឹងក្រុមរួមទីក្រុង Manchester City ក៏ដូចជាការប្រកួតទល់ Everton នាពេលខាងមុខ។

ពាក់ព័ន្ធនឹងស្ថានភាពរបស់គេ អ្នកចាត់ការ Erik ten Hag បាននិយាយកាលពីថ្ងៃសុក្រថា៖ “វាជារបួសតូចមួយ ដែលអាចអវត្តមានពី ២ទៅ៣សប្ដាហ៍។ វាជាការប្រឈមនឹងការហ្វឹកហាត់ដែលមានអាំងតង់ស៊ីតេខ្លាំង។ វាមិនមែនជារបួសធ្ងន់ធ្ងរទេ ប៉ុន្ដែគេត្រូវតែរង់ចាំនាពេលនេះ”៕

ប្រភព៖ BBC