Rodrygo និយាយត្រង់ថា Ronaldo ជានិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន

ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Rodrygo បានដាក់ឈ្មោះតារាឆ្នើម Cristiano Ronaldo ថាជានិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន។

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា​ Ronaldo គឺប្រៀបបីដូចជាកំពូលវីរបុរសម្នាក់ សម្រាប់រូបគេអ៊ីចឹង ។

លើសពិនេះ Rodrygo បានបន្តទៀតថា ៖ ” Cristiano Ronaldo គឺជាគំរូរបស់ខ្ញុំ គាត់ដូចជាកំពូលវីរបុរសម្នាក់ក្នុងចិត្តខ្ញុំអ៊ីចឹង។ ខ្ញុំតែងតែធ្វើតាមគាត់តាំងពីខ្ញុំនៅតូច គាត់ជាកីឡាករដែលខ្ញុំកោតខ្លាំងសរសើរបំផុត ខ្ញុំមិនសូវបានជួបគាត់ផ្ទាល់នោះទេ ប៉ុន្តែខ្ញុំបានឃើញគាត់ម្តងហើយខ្ញុំ។ ហើយថែមទាំងអាចថតរូបជាមួយគាត់ទៀតផង”។

វាជាពេលវេលាដ៏ពិសេសបំផុតមួយ នៅពេលដែលខ្ញុំមានឱកាសជួបនិមិត្តរូបរបស់ខ្ញុំ។ សូម្បីតែនៅអាយុ ៣៩ឆ្នាំហើយក៏ដោយ គាត់នៅតែបន្តលេង និងរកគ្រាប់បាល់បញ្ចូលទីជាច្រើន ដូច្នេះគាត់ពិតជាប្រភពនៃការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ខ្ញុំ

ប្រភព: Sportskeeda