Inter Miami ព្យាយាមនាំយកមិត្តរួមជាតិម្នាក់របស់ Messi មកពង្រឹងតំបន់ការពារ

ក្លឹប Inter Miami កំពុងព្យាយាមក្នុងការនាំយក ខ្សែការពារអាហ្សង់ទីន Marcelo Weigandt ពីក្លឹប Boca Juniors ខណៈដែលអ្នកចាត់ការ Tata Martino មានគម្រោងក្នុងការពង្រឹងតំបន់ការពារនឡក្នុងក្រុម។

យោងតាមអ្នកសារព័ត៌មាន Cesar Luis Merlo បានឱ្យដឹងថា Inter Miami បានដេញថ្លៃ ខ្សែការពារវ័យ២៤ឆ្នាំ ដែលជិតផុតកុងត្រាជាមួយក្លឹបអាហ្សង់ទីន។

ខ្សែការពារកណ្ដាលដែលលេងនៅខាងស្ដាំរូបនេះ នឹងចូលមកជំនួសកន្លែងរបស់អតីតប្រធានក្រុម Deandre Yedlin ដែលនឹងផ្ទេរទៅចូលរួមក្លឹប FC Cincinnati នាថ្ងៃអាទិត្យ។

Weigandt អាចនឹងទទួលបានឱកាសលេងក្នុងជម្រើស១១នាក់របស់ Miami ជាមួយនឹងសមាជិកថ្មីផ្សេងទៀតដូចជា Nicolas Freire និង Federico Redondo៕

ប្រភព៖ Goal