អ៊ែមណាស់! Sancho ស៊ុតចូលគ្រាប់បាល់ដំបូង តាំងពីត្រលប់មក Dortmund វិញ

Jadon Sancho រកគ្រាប់បាល់ដំបូងរបស់ខ្លួន តាំងពីត្រលប់មកចូលរួម Borussia Dortmund ជាថ្មី ក្រោមលក្ខខណ្ឌខ្ចីជើងពី Manchester United នៅក្នុងការប្រកួតដែលពួកគេយកឈ្នះ Werder Bremen 2-1 ក្នុងក្របខណ្ឌ Bundesliga។

បន្ទាប់ពី Donyell Malen រកគ្រាប់បាល់នាំមុខមួយគ្រាប់សម្រាប់ Dortmund, Sancho បានញាក់បាល់គូប្រកួត រុលទៅក្នុងប្រអប់ទី ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ហើយនេះជាគ្រាប់បាល់ដំបូងរបស់គេ តាំងពីខែឧសភា ឆ្នាំមុនមក។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ត្រលប់មកក្លឹបចាស់របស់ខ្លួន Dortmund កាលពីខែមករា ដើម្បីទទួលបានឱកាសលេង ក្រោយមានបញ្ហាជាមួយអ្នកចាត់ការ Erik ten Hag នៅ Man United៕