ឃើញលេងល្អ! Man City កំពុងរៀបចំផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតសម្រាប់ Foden

យោងតាមប្រភពី ‘Football Insider’ បានរាយការណ៍មកថា ក្លិប Manchester City កំពុងរៀបចំផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់កីឡាករ Phil Foden បន្ទាប់ពីមើលឃើញពីការបង្ហាញគុណផលលេងដ៏ល្អសម្រាប់ការប្រកួតថ្មីៗនេះ។

ជាក់ស្តែង កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានរួមចំណែករកបាន ១៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៩ ដងរួចមកហើយ ក្នុងការបង្ហាញខ្លួនចំនួនសរុប ៤១ ប្រកួតក្នុងរដូវកាលនេះ ។

ជុំវិញការបង្ហាញភាពលេចធ្លោបែបនេះហើយ ទើបថា្នក់ដឹកនាំរបស់ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំកិច្ចសន្យាថ្មីបន្ថែមទៀតសម្រាប់រូបគេ ដើម្បីជារង្វាន់ ស្របពេលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏​អាច​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​អាចរក​ចំណូល​បាន​ច្រើន​ជាង​គេ ​ក្នុង​ក្រុម​របស់​លោក Pep Guardiola ផងដែរ។

ជម្រាបជូនផងដែរថា កិច្ចសន្យាបច្ចុប្បន្នរបស់ Foden នឹងផុតកំណត់នៅឆ្នាំ២០២៧ ឯណោះ ប៉ុន្តែក្លិបអង់គ្លេស នៅតែចង់រក្សារូបគេសម្រាប់រយ:ពេលវែងទៅមុខទៀត ៕

ប្រភព: Besoccer