គ្រូអាល្លឺម៉ង់ចេញបញ្ជីឈ្មោះកីឡាករ ត្រៀមជួបបារាំង និងហូឡង់

គ្រូបង្គោល Julian Nagelsmann បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវបញ្ជីកីឡាករ២៦រូប សម្រាប់ការចូលរួមប្រកួតមិត្តភាពនាខែមីនានេះ ជាការត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ Euro 2024។

គ្រូបង្វឹកវ័យ៣៦ឆ្នាំ បានកោះហៅម្ចាស់ជើងឯក World Cup 2024, Manuel Neuer និង Toni Kroos ហើយសមាជិក១១នាក់ ក្នុងបញ្ជីកន្លងមក មិនមានឈ្មោះនៅក្នុងក្រុមសម្រាប់ការប្រកួតទល់បារាង និងហូឡង់នាខែមីនានេះទេ។

កីឡាករដែលមិនត្រូវបានកោះហៅដែលគួរឱ្យកត់សម្គាល់មានដូចជា Leon Goretzka, Serge Gnabry, Mats Hummels និង Niklas Suele ខណៈ Leroy Sane មិនមានឈ្មោះដោយសាររងពិន័យ។

កីឡាករអាល្លឺម៉ង់ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Oliver Baumann (Hoffenheim), Bernd Leno (Fulham), Manuel Neuer (Bayern Munich), Marc-André ter Stegen (Barcelona)

ខ្សែការពារ: Waldemar Anton (Stuttgart), Jan-Niklas Beste (Heidenheim), Benjamin Henrichs (Leipzig), Joshua Kimmich (Bayern Munich), Robin Koch (Eintracht Frankfurt), Maximilian Mittelstädt (Stuttgart), David Raum (Leipzig), Antonio Rüdiger (Real Madrid), Jonathan Tah (Bayer Leverkusen)

ខ្សែបម្រើ: Robert Andrich (Bayer Leverkusen), Chris Führich (Stuttgart), Pascal Groß (Brighton), İlkay Gündoğan (Barcelona), Toni Kroos (Real Madrid), Jamal Musiala (Bayern Munich), Aleksandar Pavlović (Bayern Munich), Florian Wirtz (Bayer Leverkusen)

ខ្សែប្រយុទ្ធ: Maximilian Beier (Hoffenheim), Niclas Füllkrug (Borussia Dortmund), Kai Havertz (Arsenal), Thomas Müller (Bayern Munich), Deniz Undav (Stuttgart)