Rashford នឹងបដិសេធសំណើធំពីក្លិប PSG ដើម្បីស្នាក់នៅ Man Utd បន្តទៀត

ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានគេរាយការណ៍មកថា នឹងធ្វើការបដិសេធឱកាសក្នុងផ្ទេរទៅចូលរួមជាមួយក្លិបយក្សបារាំង Paris Saint-Germain ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ រដូវក្តៅខាងមុខនេះ ដើម្បីស្នាក់នៅ Man Utd បន្ត។

ជាក់ស្តែង វាត្រូវបានគេជឿថាក្លិប PSG កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដើម្បីយកទោជំនួសតំណែងរបស់ Kylian Mbappe ដែលនឹងត្រូវចាកចេញ។

តែទោះជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Man United បានចេញមុខបដិសេធរាល់ការលើកឡើងទាំងឡាយណាដែលថា Rashford អាចនឹងចាកចេញអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះបើកឡើងវិញ។

មិនតែប៉ុណ្ណោះ បើយោងតាមគេហទំព័រ The Sun ក៏បានអះអាងទៀតផងដែរថា Rashford ខ្លួនឯងផ្ទាល់ ក៏មិនចង់ចាកចេញពីទឹកដី Old Trafford នៅក្នុងទីផ្សារនាពេលខាងមុខផងដែរ ដោយគេនឹងព្យាយាមបដិសេធរាល់ការផ្តល់ជូនពី PSG ដើម្បីបន្តអាជីពរបស់គេ នៅក្លិប Man Utd បន្តទៀត៕

ប្រភព: Sportsmole