កីឡាករ Arsenal ម្នាក់ដកខ្លួនពីការប្រកួតរបស់ជម្រើសជាតិអង់គ្លេស

ខ្សែប្រយុទ្ធ Bukayo Saka របស់ក្លឹប Arsenal បានដកខ្លួនពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មុនការប្រកួតមិត្តភាពទល់នឹងក្រុមប្រេស៊ីល និងបែលហ្ស៊ិកចូលមកដល់។

Saka បានបង្ហាញសមត្ថភាពយ៉ាងល្អសម្រាប់ក្រុមអង់គ្លេសដឹកនាំដោយគ្រូបង្គោល Gareth Southgate ប៉ុន្ដែគួរឱ្យសោកស្ដាយដែលរូបគេ មិនអាចចូលរួមការប្រកួតកម្ដៅសាច់ដុំ មុនព្រឹត្តិការណ៍ EURO 2024 ឈានចូលមកដល់ ដោយសារបញ្ហារបួស។

ក្រុមតោកំណាចអង់គ្លេស នឹងប្រកួតមិត្តភាពទល់ប្រេស៊ីល ក្នុងកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍ និងប្រកួតទល់បែលហ្ស៊ិកក្នុងទីតាំងដដែលនេះ នាថ្ងៃអង្គារសប្ដាហ៍ក្រោយ មុនពេលដែលលោក Southgate ប្រកាសពីសមាសភាពកីឡាករសម្រាប់ព្រឹត្តិការណ៍ Euro 2024។

មុនពេលចាកចេញពីក្រុម Saka បានហ្វឹកហាត់នៅខាងក្នុងដោយខ្លួនឯង ជាមួយមិត្តរួមក្រុម Harry Kane, Cole Palmer និង Jordan Henderson៕

ប្រភព៖ Be Soccer