Haaland ​លួច​សរសើរ​កីឡាករ Arsenal មួយ​រូប​ចំៗ​ឥត​ដាច់​ពី​មាត់

Erling Haaland ​បាន​លើក​ឡើង​សរសើរ​កីឡាករ Arsenal ចំៗ​មុន​ការ​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​ចូល​មក​ដល់​នា​វេលា​ម៉ោង ១០:៣០ នាទី​យប់ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ៣១ ​មិនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​ CTS SPORTS ផង​ដែរ។

ជា​ការ​ពិត​កន្លង​ទៅ City ដែល​ទើប​តែ​ស្មើ​ទល់​ក្លឹប Liverpool ១-១ នៅ Anfield គ្រប់​គ្នា​ពិត​ជា​ចង់​ឃើញ​ការ​មក​ជួប​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mikel Arteta ជា​ខ្លាំង ព្រោះ​មួយ​រយៈ​ក្រោយ​កាំភ្លើង​ធំ ហាក់​ឡើង​ទម្រង់​ធ្វើ​បាន​ល្អ ដល់​រំលេច​ឈ្មោះ​ឡើង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន មាន ៦៤ ពិន្ទុ​នាំ​មុខ​ពី​លើ​សំពៅ​មាស ១ ពិន្ទុ​វិញ​ទៀត​ផង។

ក៏​ស្រាប់​តែ​ថ្មីៗ​មនុស្ស​យន្ត​សញ្ជាតិ​ន័រវេស បាន​រៀបរាប់​យ៉ាង​ដូច្នោះ​ថា៖ “ហ្នឹង​ហើយ ខ្ញុំ​គិត​ឃើញ​ដូច្នោះ​ដែរ [ថា Martin Odegaard បាន​ជួយ​ឲ្យ Arsenal ល្អ​ឡើង] ដោយ​មាន​កីឡាករ​ល្អ​ច្រើន ជា​កីឡាករ​ដែល​កំពុង​លេង​ឲ្យ​ក្លឹប​គូ​ប្រជែង​របស់​ពួក​យើង”។

គេ​បន្ត​ថា៖ “Odegaard ក៏​ទើប​តែ​ចុះ​ហត្ថលេខា​ត​កុងត្រា​ថ្មី យ៉ាង​ណា​វា​មិនមែន​ជា​ប្រធានបទ​ត្រូវ​លើក​មក​ជជែក​ច្រើន​ទេ ក៏​ត្រង់ City មាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ជា​ច្រើន​ផង​ដែរ​នៅ​ទី នេះ”។ គួរ​ឲ្យ​ដឹង​ថា Odegaard ​ស្ថិតិ​រដូវ​កាល ២០២៣/២៤ គេ​រាប់​បាន​ជា​តំបន់​ស្នូល​ដ៏​អស្ចារ្យ ជា​ពិសេស​ពូកែ​ក្នុង​ការ​គ្រប់គ្រង​បាល់ ជាមួយ​ការ​រក​បាន ៦ គ្រាប់​ហើយ៕

ប្រភព៖ SportBible