Diaz៖ “ខ្ញុំ​មាន​មោទកភាព​និង​ចង់​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ម៉ារ៉ុក”

Brahim Diaz បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ល្អ ក្រោយ​ផ្តើម​ការ​ប្រកួត​ដំបូង​របស់​គេ​ជូន​ជម្រើស​ជាតិ​ម៉ារ៉ុក ថា​ពិត​ជា​ស្រលាញ់​ទី​នោះ​ជា​ខ្លាំង ដ្បិត​បើ​អតីត​កីឡាករ​កើត​នៅ Malaga ខាង​លើ ធ្លាប់​បាន​ឈរ​ជើង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​មួយ​រយៈ​ពេល​ខ្លី​ហើយ​ក៏​ដោយ។

ជា​ចំណែក​នៅ​ប្រកួត​យក​ឈ្នះ ១-០ ទៅ​លើ​អង់ហ្គោឡា​កាល​ពី​ថ្ងៃ​មុន ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid ខាង​លើ លើក​ឡើង​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ ពិត​មាន​មោទកភាព​នឹង​នៅ​ទី​នេះ ហើយ​ទទួល​ការ​សាទរ​ដែល​អ្នក​រាល់​គ្នា​ផ្តល់​ឲ្យ​ខ្ញុំ ពិត​ជា​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ទាំង​អស់ នៅ​កីឡដ្ឋាន ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ”។

គេ​បន្ត​ទៀត​ថា៖ “ខ្ញុំ​មាន​មោទកភាព​ក្រៃលែង ហើយ​នេះ​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ក្នុង​ការ​ផ្តល់​ឲ្យ​ពួក​គេ​វិញ​នៅ​លើ​ទីលាន និង​ការ​ព្យាយាម​ជួយ​ជម្រើស​ជាតិ​ម៉ារ៉ុក​ឈ្នះ​ពាន​រង្វាន់​ជា​បន្តបន្ទាប់ ​នេះ​ជា​ការ​ប្រកួត​ដ៏​ល្អ ​ហើយ​ពិត​ណាស់​គ្រាប់​បាល់​នឹង​កើត​ឡើង​នៅ​ប្រកួត​ខាង​មុខ”។

គួរ​ឲ្យ​ដឹង​ថា កាលវិភាគ​ប្រកួត​បន្ទាប់​របស់​ម៉ារ៉ុក គឺ​ត្រូវ​ប៉ះ​ម៉ូរីតានី ​នា​វេលា​ម៉ោង ០៥:០០ នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ​ទី ២៧ មិនា ​មុន​សម្រាក​រហូត​ដល់​ខែ​មិថុនា ​ត្រៀម​តតាំង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីប​ជុំ​ទី ៣ និង​ទី ៤ ទល់​ហ្សំប៊ី និង​កុងហ្គោ​បន្ត​ទៅ​ទៀត៕

ប្រភព៖ BeSoccer