Southgate ​នឹង​មិន​ស្តាប់​សំណើ​ខាង​ណា​ទាំង​អស់ ដរាប​ណា​មិន​ទាន់​ចប់ EURO 2024

អ្នកចាត់ការ​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បញ្ជក់​ច្បាស់ ថា​នឹង​មិន​ស្តាប់​សំណើ​ការងារ​ថ្មី​ពី​ទ្រនំ​ខាង​ណា​ទាំង​អស់ រហូត​ដល់​ចប់​ព្រឹត្តិការណ៍ ERUO 2024 នេះ​ជា​ការ​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ដែល​ផ្សារភ្ជាប់​ឈ្មោះ​របស់​លោក ទៅ​កាន់​ក្លឹប​បិសាច​ក្រហម Manchester United ដែល​អនាគត​ Erik ten Hag នៅ​ទី​នោះ​មិន​ប្រាកដប្រជា។

គ្រូ​វ័យ ៥៣ ​ឆ្នាំ​យប់​មិញ​ទើប​តែ​ដឹកនាំ​តោ​កំណាច​ទទួល​លទ្ធផល​មិន​ល្អ ក្រោម​ថ្វី​ជើង​ភ្ញៀវ​ប្រេស៊ីល​នៅ​ជំនួប​មិត្តភាព ០-១។ ការ​លើក​ឡើង​ពី Southgate៖ “ខ្ញុំ​មើល​ឃើញ ២ ​ចំណុច​ពេលនេះ មួយ​គឺ​ខ្ញុំ​កំពុង​ជាច​អ្នកចាត់ការ​អង់គ្លេស ហើយ​មាន​បន្ទុក​ព្យាយាម​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក European Championship”។

លោក​បន្ត៖ “មួយ​ផ្សេង​ទៀត​គឺ Manchester United កំពុង​មាន​អ្នកចាត់ការ​ដ៏​ល្អ​មួយ​ហើយ ខ្ញុំ​គិត​ថា​វា​តែងតែ​ជា​ការ​មិន​គោរព ចំពោះ​ដំណឹង​សង្ស័យ​ត្រង់​កន្លែង​ដែល​មាន​អ្នកចាត់ការ​នៅ​ឈរ​ជើង ណា​មួយ​ខ្ញុំ​ជា​ប្រធាន​សមាគម LMA ម្ល៉េះ​ក៏​អត់​មាន​ពេល​ច្រើន​ទៅ​គិត​លើ​រឿង​អស់​នោះ​ដែរ”។

គួរ​ឲ្យ​ដឹង​ថា កាលវិភាគ​ប្រកួត​បន្ទាប់​គឺ​នៅ Wembley ទៀត​ហើយ​សម្រាប់​ពួក​គេ ដែល​ត្រូវ​បន្ត​ទទួល​ភ្ញៀវ​បែលហ្សិក ជា​ប្រកួត​មិត្តភាព​ដដែល។ មុន​រង់ចាំ​ដល់​ខែ​មិថុនា ជា​ការ​ជួប​កម្តៅសាច់ដុំ​ទល់​បូស្នី ត្រៀម​មុន​ប្រកួត EURO មក​ដល់៕

ប្រភព៖ BeSoccer