នរណា​ថា​អត់​មាន​អ្នក​ត្រូវ​ការ បើ ten Hag អស់​តំណែង នេះ ៣ ក្លឹប​ចាំ​ត្រង​យក​ឥត​ញញើត​ដៃ

ក្លឹប​ចំនួន ៣ កំពុង​គិតគូរ​ចង់​ចាត់តាំង​លោក Erik ten Hag ជា​អ្នកចាត់ការ​របស់​ពួក​គេ​ខាង​មុខ ឲ្យ​តែ​ថា Manchester United ​មាន​ផែនការណ៍​ដក​ចេញ​គ្រូ​សញ្ជាតិ​ហូឡង់​ខាង​លើ។ ជា​ការ​ពិត លោក​បាន​ចូល​មក​ដល់​រដូវ​កាល​ទី​ពីរ ជាមួយ​ម្ចាស់ដី Old Trafford បន្ទាប់​ការ​ចាកចេញ​ពី Ajax នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ជំនួស​តំណែង​លោក Ralf Rangnick។

នៅ​រដូវ​កាល​មុន​ដឹកនាំ​ក្លឹប​បញ្ចប់​រដូវ​កាល​ឈរ​លេខ​រៀង​ទី ៤ ជាមួយ​ការ​ឈ្នះ​ពាន Carabao Cup ​តែ​រដូវ​កាល​នេះ មើល​ទៅ​ទម្រង់​ហាក់​ល្អ​ប្រសើរ​ជាង​មុន សម្រាប់​រយៈ​ពេល​ចុងក្រោយ ជា​ពិសេស​សមិទ្ធផល​ធំ ទើប​បាន​សង គឺ​ការ​យក​ឈ្នះ​គីឡូ​ធ្ងន់ Liverpool ៤-៣ ទម្លាក់​ពួក​គេ​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន FA Cup។

បើ​តាម​សារព័ត៌មាន Daily Star ចុះ​ផ្សាយ ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​ចាប់​ចិត្ត​មក​លើ Ten Hag ចង់​បាន​គេ​ជា​អ្នកចាត់ការ ដូច​គ្នា​នឹង Bayer Leverkusen ក៏​មួយ​ផ្សេង​ទៀត​ដែរ ក្រោយ​មើល​ឃើញ Xabi Alonso ​មាន​ភាព​មិន​ប្រាកដប្រជា​នឹង​បន្ត​នៅ។

ចំណែក​ក្លឹប​ទី ៣ គឺ Stuttgart ជា​ក្លឹប​នៅ​អាល្លឺម៉ង់​នោះ​ដែរ បាន​ចាប់​ចិត្ត​មក​លើ Ten Hag យ៉ាង​ដូច្នោះ។ សព្វថ្ងៃ​ក្លឹប​ទាំង​បី​ដូច​រៀបរាប់ គឺ​ជា​គីឡូ​យក្ស​ហើយ​នៅ Bundesliga ត្រង់​ឈរ​លំដាប់ Top 1 ដល់ Top 3 នោះ​ឯង​នៅ​តារាង​បណ្តោះអាសន្ន៕

ប្រភព៖ Daily Star​