Figo ណែនាំ​ទៅ Mbappe ថា​គ្មាន​កន្លែង​ណា​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ Real Madrid ទេ

អតីត​កីឡាករ​ក្លឹប Real Madrid លោក Figo បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​អនាគត​របស់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ហើយ​ណែនាំ​ទៅ​កាន់​យុវជន​ឆ្នើម​វ័យ​ក្មេង​បារាំង ថា​គ្មាន​ទី​កន្លែង​ណា​​នឹង​អាច​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ​អធិរាជ​ស Real Madrid នោះ​ទេ។

នេះ​បន្ទាប់​តែ​ពី​ Mbappe គេ​បង្ហើប​កន្លង​ទៅ​ថ្មីថ្មោង ថា​គ្រប់​យ៉ាង​នៃ​អនាគត​របស់​គេ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​មុន​ព្រឹត្តិការណ៍ European Championship នា​ឯ​ពាក់​កណ្តាល​ឆ្នាំ វា​អាច​ជា​រវាង​ការ​បន្ត​នៅ ឬ​ការ​ផ្ទេរ​មក​ក្លឹប​នៅ​ឯ​អេស្ប៉ាញ លើ​ភាគរយ​ខ្ពស់​បង្អស់។

ងាក​ទៅ​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់៖ “នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គេ តែ​ត្រូវ​ដឹង​ថា គ្មាន​ក្លឹប​ណា​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​ច្រើន​ជាង​ Real Madrid នោះ​ទេ យ៉ាង​ណា​ខ្ញុំ​មើល​ឃើញ​វា​ស្មុគស្មាញ តែ Madrid ក៏​ពួក​គេ​កំពុង​មាន​ប្រព័ន្ធ​កីឡាករ​ដ៏​ល្អ​មួយ​រួច​ហើយ​ដែរ”។

បន្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ទល់ Manchester City នៅ UCL ខាង​មុខ៖ “ចំពោះ City ជា​ក្រុម​ដែល​ពូកែ​គ្រប់គ្រង​បាល់ ម្ល៉េះ​បើ​អ្នក​អាច​យក​បាល់​ផុត​ពី​ជើង​ពួក​គេ នោះ​កីឡាករ​នឹង​អាច​បង្កើត​អ្វី​ផ្សេង​ពី​នោះ ជាមួយ​ការ​ប្រយុទ្ធ ចំពោះ Ancelotti និង​កីឡាករ​របស់​ក្រុម គឺ​ប្រាកដ​ណាស់​ជា​ដឹង​ច្បាស់​ច្រើន​ជាង​ខ្ញុំ”៕

ប្រភព៖ BeSoccer