Bayern កំពុងទាមទារតម្លៃខ្លួន ៦០លានអឺរ៉ូ សម្រាប់ Kimmich នៅរដូវក្តៅខាងមុខ

ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានស្នើសុំតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករ Joshua Kimmich ចំពេលកំពុងមានការអះអាងជាច្រើនថា​ ខ្សែបម្រើរូបនេះ អាចនឹងធ្វើការផ្ទេរទៅកាន់ទឹកដី Premeir League នៅទីផ្សាររដូវក្តៅខាងមុខ។​

ជាក់ស្តែង កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកដ៏សំខាន់មួយសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនសរុបចំនួន ៣១ ប្រកួត រកបានមួយគ្រាប់ និងassist ៨ លើកផ្សេងទៀត ។​

គួរឲ្យដឹងថា Kimmich នៅតែសល់កុងត្រានៅទឹកដី Allianz Arena រហូតដល់ខែមិថុនាឆ្នាំក្រោយឯណោះ​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថាខ្សែបម្រើរូបនេះ ហាក់នៅតែមានបំណងក្នុងការចាកចេញពីក្លិប នៅរដូវក្តៅខាងមុខ។

ហើយឥឡូវនេះ យោងតាមប្រភពពី Fichajes បានអះអាងមកថាក្លិប Bayern បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការអនុញ្ញាតឲ្យ Kimmich ចាកចេញ នៅរដូវក្តៅខាងមុខ ប៉ុន្តែចង់បានយ៉ាងហោចណាស់ ៦០លានអឺរ៉ូ ៕

ប្រភព: Sportsmole