Van de Beek ទំនងវិលត្រលប់មកកាន់ក្លិប Man Utd វិញ នៅរដូវកាលក្រោយនេះ

ខ្សែបម្រើ Donny van de Beek អាចនឹងត្រូវវិលត្រលប់មកក្លិបបិសាចក្រហម Manchester United វិញនៅរដូវក្តៅខាងមុខ ដោយសារក្រុម Eintracht Frankfurt ហាក់គ្មានចេតនាចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ជាអចិន្ត្រៃយ៍ឡើយ។

ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានសម្រេចចិត្តផ្លាស់ទៅ Frankfurt ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីក្នុងខែមករា ប៉ុន្តែរូបគេបានបង្ហាញសរុបត្រឹមតែ​​ ៦ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមអាល្លឺម៉ង់។

គួរឲ្យដឹងក្លិប Frankfurt មានជម្រើសក្នុងការចុះហត្ថលេខាលើ Van de Beek លើជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៨,៥លានផោននៅរដូវក្តៅខាងមុខនេះ ប៉ុន្តែបើយោងទៅតាមសារព័ត៌មាន The Bild បានអះអាងថាក្រុមរបស់លោក Dino Toppmoller មិនមានគម្រោងក្នុងការចុះកិច្ចព្រមព្រៀងនេះឡើយ។

ប្រភពដដែលនេះ បានបន្តរាយការណ៍ទៀត ការបង្ហាញគុណផលលេងរបស់ De Beek ហាក់មិនអាចបំពេញតាមការរំពឹងទុកនោះឡើយ ដូច្នេះហើយទើបគេទំនងជាអាចនឹងត្រូវត្រលប់ទៅកាន់ក្លិបដើម Man United របស់គេវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕

ប្រភព: Sportsmole