Mourinho ប្រកាសវិលមកដឹកនាំក្រុមវិញ ចំពេលមានទំនងទំនងជាមួយ Bayern

ថ្មីៗនេះ លោក Jose Mourinho បានទទូចថាលោកកំពុងមានគម្រោងក្នុងការវិលត្រលប់មកដឹកនាំក្រុមវិញ នៅរដូវក្តៅខាងមុខនេះ​បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការងារនៅក្លិប Bayern Munich

ជាក់ស្តែង អតីតអ្នកចាត់ការក្លិប Chelsea, Manchester United និង Tottenham រូបនេះ បានទំនេរពីការងារចាប់តាំងពីត្រូវបានក្លិប Roma បណ្តេញចេញពីតំណែង កាលពីខែមករា មក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីដើមសប្តាហ៍នេះ របាយការណ៍នៅប្រទេសអាឡឺម៉ង់ បានអះអាងថា Mourinho កំពុងរៀនភាសាអាឡឺម៉ង់រួចរាល់ហើយ ដើម្បីត្រៀមចូលកាន់តំណែងនៅ Bayern ដែលកំពុងសម្លឹងរកមើលអ្នកថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ។

លើសពីនេះ នៅពេលត្រូវបានសួរអំពីផែនការអនាគតក្នុងបទសម្ភាសចុងក្រោយមួយ លោក Mourinho បានបង្ហើបថា ៖ ខ្ញុំអត់ទាន់មានក្លិបដឹកនាំទេ ខ្ញុំទំនេរ។ ប៉ុន្តែខ្ញុំចង់វិលមកធ្វើការវិញ នៅរដូវក្តៅខាងមុខនេះ

ប្រភព: Metro