R.Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្នុងក្រុមមួយរដូវកាលទៀត

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងក្នុងការរក្សាទុកខ្សែបម្រើចាស់​វស្សា​កីឡាករ Toni Kroos ឲ្យស្នាក់នៅក្នុងក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត។

ជាក់ស្តែងកីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែបន្តចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបចំនួន ៣៨ លើករួចមកហើយ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើកផ្សេងទៀត ។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់របស់ Kroos នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ ប៉ុន្តែក្លិប Real Madrid បាននិងកំពុងធ្វើការលើកិច្ចសន្យាថ្មីមួយផ្សេងបន្ថែមទៀត សម្រាប់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ។

លើសពីនេះ បើយោងតាមអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano “មានសុទិដ្ឋិនិយមថា Kroos អាចនឹងយល់ព្រមក្នុងចុះហត្ថលេខាលើកិច្ចសន្យាថ្មី រហូតដល់យ៉ាងហោចណាស់ចុងបញ្ចប់រដូវកាលក្រោយ។

លើសពីនេះ លោកRomano បាននិយាយទៀតថា៖ ក្លិប Real Madrid មានសុទិដ្ឋិនិយមថានឹងអាចរក្សា Toni Kroos យ៉ាងហោចណាស់ក៏មួយរដូវកាលទៀត។​ ពួកគេមានទំនុកចិត្ត ហើយរង់ចាំតែ Kroos ធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់គាត់ប៉ុណ្ណោះ

ប្រភព: Sportsmole