Sterling កំពុងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ផ្ទេរមកចូលរួម Chelsea

កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍មកថា បាននិយាយគ្នាជាមួយខ្សែប្រយុទ្ធ Hafiz Umar Ibrahim ជាវីដេអូខល ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យមកធ្វើការតេស្តសាកល្បងសមត្ថភាព នៅក្នុងក្រុមតោខៀវ Chelsea

ជាក់ស្តែងកីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ១៨ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើន ក្នុងតំបន់អឺរ៉ុប បន្ទាប់ពីគេបានរួមចំណែករកបាន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ៦ប្រកួតប៉ុណ្ណោះ នៅកក្របខ័ណ្ឌ Viareggio Cup

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Ibrahim កំពុងទទួលបានឱកាសពិសេសក្នុងការចូលមកសាងល្បងសមត្ថភាព រយ:ពេល ២សប្តាហ៍ នៅក្នុងក្រុម Chelsea ដូច្នេះវាមានន័យថា អ្នកចាត់ការក្រុម លោក Mauricio Pochettino អាចធ្វើការវាយតម្លៃលើរូបគេបាន មុនឈានដល់ការចុះហត្ថលេខាលើគេផងដែរ។

ជម្រាបជូនផងដែរថា សហប្រធានផ្នែកជ្រើសរើសបុគ្គលិក និងទេពកោសល្យរបស់ Chelsea លោក Joe Shields បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំ Ibrahim មកកាន់ទឹកដី Stamford Bridge ស្របពេល Sterling ក៏ត្រូវបានគេយល់ឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងការនាំយកកីឡាកររូបនេះ មកផងដែរ៕

ប្រភព: Metro