អ្នកជំនាញមួយរូបថា កីឡាករ PL មួយរូប សំខាន់ជាង Ronaldo ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់

ខ្សែបម្រើ Bernardo Silva ត្រូវបានចាត់ទុកថា ជាកីឡាករព័រទុយហ្កាល់ល្អបំផុតនាពេលបច្ចុប្បន្ន នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគ Andy Brassell។

ទោះបីជាខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ Cristiano Ronaldo ដែលឈ្នះពាន Ballon d’Or ៥លើក នៅតែជាផ្នែកសំខាន់ក្នុងក្រុមជម្រើសជាតិ ប៉ុន្ដែអ្នកជំនាញបាល់ទាត់អឺរ៉ុប លោក Brassell យល់ឃើញថា ខ្សែបម្រើរបស់ Manchester City, Bernardo Silva ជាកីឡាករល្អបំផុតនៅក្នុងក្រុមព័រទុយហ្កាល់បច្ចុប្បន្ន។

ថ្លែងក្នុងកម្មវិធី Kick Off អ្នកជំនាញរូបនេះបាននិយាយថា៖ “លោក Roberto Martinez មានជម្រើសច្រើន។ ប៉ុន្ដែដោយសារមានកីឡាករមានគុណភាពច្រើន ក្នុងក្រុមព័រទុយហ្កាល់ ខ្ញុំគិតថា មានអ្នកយល់ប្រសិនបើគាត់ជ្រើសរើសជម្រើសទាំងនោះ”។

“ខ្ញុំគិតថា Cristiano Ronaldo ដឹងខ្លួននាពេលនេះថា ពេលខ្លះគាត់អាចជាប់ជម្រើសដំបូង ហើយពេលខ្លះ គាត់ជាកីឡាករក្នុងក្រុមធម្មតា ហើយនោះជាអ្វីដែលគាត់ត្រូវតែប្រឈម”។

“វាគួរឱ្យចាប់អារម្មណ៍ព្រោះ ទោះបីជាគិតពីការរិះគន់ Ronaldo ក្នុងពីរទៅបីឆ្នាំមុន ជារឿងអាត្មានិយមនៅក្នុងក្រុមព័រទុយហ្កាល់។ តែពេលនេះ ខ្ញុំគិតថា គេយល់ថា Bernardo Silva ជាកីឡាករល្អបំផុតរបស់ពួកគេ”។

Silva ជាកីឡាករដ៏សំខាន់ទាំងសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ដោយគេទើបបានជួយក្រុម Manchester City ឈ្នះពានបី(Treble) និងជាចំណែកដ៏សំខាន់នៅក្នុងក្រុមព័រទុយហ្កាល់៕

ប្រភព៖ talkSPORT