Bellingham​ ចាត់ទុកអតីតកីឡាករ Liverpool ម្នាក់ជាគម្រូសម្រាប់គេ

Jude Bellingham បានបង្ហាញថា គេជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្រោយរកគ្រាប់បាល់នៅនាទីចុងក្រោយជួយពួកគេតាមស្មើ បែលហ្ស៊ិក ២-២។

ប៉ុន្ដែតើនរណាជា កីឡាករគម្រូនៅក្នុងចិត្តខ្សែបម្រើក្រុម Real Madrid រូបនេះ នៅក្នុងក្រុមតោកំណាចអង់គ្លេស? កីឡាករវ័យ២០ឆ្នាំ បានសារភាពនៅក្នុងសម្ភាសន៍មួយថា រៀមច្បង Jordan Henderson ដែលបច្ចុប្បន្ន កំពុងលេងនៅក្លឹប Ajax បានដើរតួយ៉ាងសំខាន់សម្រាប់អាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ។

ថ្លែងក្នុងសម្ភាសន៍របស់ Sky Sports, Bellingham បាននិយាយថា៖ “នៅពេលដែលខ្ញុំបាននិយាយជាមួយ Hendo, ដែលខ្ញុំមានភាពជិតស្និទ្ធជាមួយ គាត់បានប្រាប់ខ្ញុំថា ខ្ញុំសំណាងបែបណាដែលបានចូលក្រុមនេះ ជាមួយនឹងបរិយាកាសដ៏ល្អ ដែលមានខុសប្លែកបន្ដិចពីកាលគាត់ទើបតែចាប់ផ្ដើម”។

“ខ្ញុំព្យាយាមស្ដាប់យោបល់របស់គាត់ ព្រោះតែគាត់ជាកីឡាករគម្រូសម្រាប់ខ្ញុំ។ ហើយគាត់បានជួយខ្ញុំបានយ៉ាងប្រសើរ ក្នុងការចូលក្រុម និងជួយខ្ញុំគ្រប់គ្រងលើការរំពឹងទុក និងទំនួលខុសត្រុវ”៕

ប្រភព៖ Be Soccer