Pep សារភាពត្រង់ៗថាចង់ឃើញតារាឆ្នើម Arsenal រូបនេះ មកលេងឲ្យក្រុមរបស់ខ្លួន

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ថ្មីៗនេះ បានបង្ហើបឲ្យដឹងថាគ្រប់ក្លិបទាំងអស់នៅ Premier League សុទ្ធសឹងតែចង់បានខ្សែបម្រើឆ្នើមរបស់ក្លិប Arsenal កីឡាករ Declan Rice នៅក្នុងក្រុមរបស់ខ្លួន។

ជាក់ស្តែង Rice ធ្លាប់បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ក្លិប Man City កាលពីរដូវកាលមុន តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Arsenal ទៅវិញទេ ដែលទទួលបានឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។

ហើយយ៉ាងណាមិញ នៅមុនពេលក្រុមទាំងពីរត្រូវប៉ះគ្នានៅយប់នេះ លោក Pep បាននិយាយថា ៖ គ្រប់ក្រុមទាំងអស់នៅក្នុង Premier League សុទ្ធសឹងតែចង់ចុះហត្ថលេខាលើ Declan Rice”។ ពេលខ្លះនៅទីនេះយើងមានកីឡាករជាច្រើនដែលយើងចង់បាន តែពួកគេទាំងនោះមិនមែនសុទ្ធតែចង់សម្រេចចិត្តចូលរួមជាមួយយើងទេ

លោកបន្តទៀតថា ​៖ ពេលខ្លះពួកគេមិនគិតរឿងតម្លៃ ឬអ្វីនោះឡើយ ដូច្នេះហើយទើបព្រមព្រៀងនេះមិនអាចកើតឡើងបាន។ តែគាត់ពិតជាបានសម្រេចចិត្តល្អ និងដើរផ្លូវត្រូវ។ ខ្ញុំមិនលាក់បាំងទេ គ្រប់ក្រុមទាំងអស់សុទ្ធតែចង់បាន Rice “

ប្រភព: Sportsmole