Barca គ្រោងដាក់កីឡាករខ្លួនម្នាក់ ជាថ្នូរដើម្បីទិញផ្តាច់ Felix ពី At Madrid

ក្លិប Barcelona ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់បញ្ចូលកីឡាករ Inigo Martinez នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដោយបូករួមជាមួយនឹងសាច់ប្រាក់បន្ថែម ក្នុងការចុះហត្ថលេខាលើ Joao Felix ពី Atletico Madrid ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ជាក់ស្តែង ចាប់​តាំង​ពី​បាន​ផ្ទេរមកកាន់ទឹកដី Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលនេះមក Felix បានបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងក្រុមរបស់លោក Xavi Hernandez ដោយអាចរកបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦លើក ពីការបង្ហាញខ្លួនសរុប ៣៥ប្រកួត ក្នុងរដូវកាលនេះ។

ហើយឥឡូវនេះ យោងតាមគេហទំព័រ Fichajes បានរាយការណ៍មកថាថ្នាក់ដឹកនាំរបស់ Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ មកក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះ ។

ប្រភបដដែលនេះ បានអះទៀតផងដែរថា ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលមិនទាន់ដោះស្រាយចេញ ដូច្នេះហើយក្លិប Barca ចង់ផ្តល់ជូន Martinez ដែលបានផ្ទេរមកដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន ទៅឲ្យក្លិប Atletico Madrid ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ការចុះហត្ថលេខាលើ Felixវិញ៕

ប្រភព: Sportskeeda