Pep ដាក់ឈ្មោះ Liverpool ជាក្រុមអាចលើកពានលីគ ក្រោយ City បានត្រឹមស្មើ Arsenal

អ្នកចាត់ការក្រុមលោក Pep Guardiola បានបង្ហាញការជឿជាក់ថាក្រុមហង្សក្រហម Liverpool នៅតែជាក្រុមដែលមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Premier League រដូវកាលនេះ បន្ទាប់ពី Manchester City បានត្រឹមស្មើជាមួយ Arsenal កាលពីយប់មិញ។

លទ្ធផលក្នុងការប្រកួតកាលពីយប់មិញមានន័យថា Liverpool មានពីរពិន្ទុដាច់លើក្រុម Arsenal ដោយឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមម្ចាស់ជើងឯក City មានបីពិន្ទុតាមពីក្រោយ ។

ហើយយ៉ាងណាមិញ នៅក្រោយចប់ការប្រកួត លោក Pep មានអារម្មណ៍ថាឥឡូវនេះ ក្រុម Liverpool របស់លោក Jurgen Klopp កាន់តែមានភាគច្រើនច្រើន ក្នុងការប្រជែងដណ្តើមពានរង្វាន់លីគ នៅរដូវកាលនេះ។

លើសពីនេះ ពេល​សួរ​ថា​តើ Liverpool ជាក្រុមមដែលមានភាគរយច្រើនក្នុងការ​ឈ្នះ​ពាន​លីគ​ឬ​អត់​នោះ លោក Guardiola បាន​ឆ្លើយ​តប​ថា៖ “បាទ ក្រុមដែលឈរនៅលើកំពូលតារាង គឺជាអ្នកដែលមានភាគរយឈ្នះពានច្រើនឥឡូវនេះ។ ហើយសម្រាប់ក្រុមដែលមានភាគរយច្រើនទីពីរ គឺ Arsenal ហើយបន្ទាប់មកគឺយើងជាអ្នកទីបី

ប្រភព: Metro