Pedri បង្ហើបឈ្មោះក្រុមដែលចង់ឲ្យ Barca ជួប ប្រសិនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL​

តារាឆ្នើមរបស់ក្លិប Barcelona កីឡាករ Pedri ថ្មីៗនេះ បានបង្ហើបប្រាប់ថារូបគេចង់ឲ្យក្រុមរបស់ខ្លួនជួបជាមួយនឹង Manchester City ប្រសិនបើមានឱកាសក្នុងការឡើងទៅដល់វគ្គផ្តាច់ពានរង្វាន់ Champions League នៅរដូវកាលនេះ។

ជាក់ស្តែង Barca កំពុងស្ថិតនៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងក្លិបយក្សបារាំង Paris Saint-Germain ខណ:ជើងទីមួយ នឹងត្រូវធ្វើឡើងនៅទឹកដី Parc des Princes (ថ្ងៃទី១០ ខែមេសា) និងជើងទីពីរទឹកដី Estadi Olimpic Lluis Companys (ថ្ងៃទី១៦ ខែមេសា)

ដោយឡែកសម្រាប់ក្រុម Manchester City ត្រូវបានចាប់ឆ្នោតប៉ះក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងវគ្គ ៨ក្រុមចុងក្រោយ ស្របពេលមួយក្នុងចំណោមក្លិបទាំងពីរអាចនឹងបន្តទៅប៉ះក្រុម Arsenal Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

យ៉ាងណាមិញដោយបាននិយាយទៅកាន់ Residncy កាលពីពេលថ្មីៗនេះ Pedri ត្រូវបានគេស្នើសុំឲ្យធ្វើការទស្សន៍ទាយថាក្រុមណាអាចនឹងត្រូវប៉ះគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL រដូវកាលនេះ ស្របពេលខ្សែបម្រើរូបនេះ បាននិយាយថា ៖ ខ្ញុំចង់ឃើញ Barca vs City តែប្រសិនបើ Barca vs Madrid ក៏ល្អដែរ

ប្រភព: Sportskeeda