Alonso គ្រោងនឹងចាកចេញពី Barca ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ

ខ្សែការពារ Marcos Alonso ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងចាកចេញពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីចាយពេលអស់ពីរឆ្នាំជាមួយក្លិបយក្សកាតាឡាន់។

ជាក់ស្តែងកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ហាក់បានជួបប្រទះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ដោយសារតែបញ្ហារបួសដែលបានកើតឡើងកាលពីខែធ្នូមក ហើយគេនៅតែមិនទាន់បានបង្ហាញខ្លួន នៅក្នុងក្របខ័ណ្ឌ La Liga នៅឡើយនោះទេ ។

គួរឲ្យដឹងផងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយ Barca ពីក្លិប Chelsea ក្នុងឆ្នាំ២០២២ ខណ:នៅរដូវកាលដំបូងនោះ គេបានបង្ហាញខ្លួនក្នុងជម្រើសដំបូងទៀងទាត់ និងថែមទាំងបានឈ្នះពានរង្វាន់លីគថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញផ្នែកទីផ្សារលោក Fabrizio Romano បានរាយការណ៍មកថា Alonso កំពុងពិចារណាចាកចេញពីក្លិប Barca នៅចុងបញ្ចប់ដូវកាលនេះ ដោយសារតែគេមិនរំពឹងថានឹងទទួលបានឱកាសលេងឡើងវិញ ក្នុងក្រុមរបស់លោក Xavi ទៀតនោះឡើយ៕

ប្រភព: Metro