Ancelotti ប្រាប់ក្លិប R.Madrid មិនឲ្យលក់ Mendy ចេញនៅរដូវក្តៅខាងមុខនេះ

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍មកថា មិនចង់បាត់បង់ខ្សែការពារ Ferland Mendy នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះឡើយ ដោយសារតែបច្ចុប្បន្នរូបគេគឺជាជម្រើសខ្សែការពារស្លាបឆ្វេងនៅក្នុងក្រុមរបស់ខ្លួន។

ជាការពិតណាស់ អនាគតរបស់ Mendy ហាក់បានស្ថិតនៅក្នុងភាពសង្ស័យខ្លាំង នៅមួយរយ:ពេលចុងក្រោយនេះ ដោយសារតែក្លិប Madrid កំពុងបង្ហាញចំណាប់អារម្មណទៅលើជម្រើសខ្សែការពារឆ្វេងថ្មី បន្ទាប់ពីបានចាត់ទុក Alphonso Davies របស់ Bayern Munich ជាគោលដៅធំរបស់ខ្លួន។

ជុំវិញស្ថានភាពនេះហើយ ទើបធ្វើឲ្យក្លិបអេស្ប៉ាញ ត្រូវបានគេគិតចង់ទាញយកប្រាក់ចំណូលខ្លះ ជាពិសេសទៅលើការលក់ Mendy ចេញ ដើម្បីសម្រួលដល់ការចុះហត្ថលេខាលើ Davies នៅពេលទីផ្សារដោះដូរបើកឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត AS បានអះអាងថា លោក Ancelotti នឹងមិនគាំទ្រចំពោះជំហររបស់ក្លិប ក្នុងការបែបនេះទេ ដោយលោកមិនចង់បាត់បង់កីឡាករសញ្ជាតិបារាំងឡើយ ។

ជម្រាបជូនផងដែរថា Mendy នៅតែសល់កុងត្រារយ:ពេល ១៥ខែទៀត លើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួន ខណ:បានរបាយការណ៍ថ្មីៗនេះ បានបង្ហើបឱ្យដឹងថា ក្លិបកំពុងទុកជម្រើសឲ្យរូបគេជម្រើសរើងរវាងការបន្តកុងត្រាថ្មី ឬមួយត្រូវដើរចេញជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ៕

ប្រភព: Sportskeeda