ខ្សែប្រយុទ្ធឆ្នើមរបស់ R.Madrid ម្នាក់ គ្រោងនឹងបដិសេធឱកាសផ្ទេរទៅលេង Man Utd

ខ្សែប្រយុទ្ធ Joselu របស់ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងធ្វើការបដិសេធឱកាសក្នុងការផ្ទេរទៅលេងជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ។

ជាក់ស្តែង Joselu បច្ចុប្បន្នកំពុងស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Real Madrid បន្ទាប់ពីផ្ទេរមកពីក្រុម Espanyol កាលពីអំឡុងទីផ្សារដោះដូរដូវក្តៅមុនកន្លងទៅ។ ហើយចាប់តាំងពីពេលនោះមក គេបានបង្ហាញភាពលេចធ្លោខ្លាំង ដោយរកបាន ១៣គ្រាប់ ក្នុងចំណោម ៣៩ប្រកួត។

ហើយយ៉ាងណាមិញ ជាមួយនឹងអនាគតរបស់ Joselu ហាក់មិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា ក្លិប Man United បានបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះ មកកាន់ទឹកដី Old Trafford

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម Fichajes បានអះអាងថា Joselu នៅតែប្តេជ្ញាចិត្តបន្តស្នាក់នៅជាមួយ Real Madrid ហើយគ្រោងនឹងបដិសេធឱកាសចូលរួមជាមួយ Man United នៅមុនរដូវកាលក្រោយចាប់ផ្តើម ៕

ប្រភព: Sportsmole