ជើងខ្លាំងតាមបិទ Vinicius អាចនឹងអវត្តមានប្រកួតជើងទី១ UCL

ក្រុមគ្រូពេទ្យរបស់ក្លឹប Manchester City ហាក់បង្ហាញទុទិដ្ឋិនិយមចំពោះបញ្ហារបួសខ្សែការពារ Kyle Walker ដែលអាចនឹងអវត្តមានក្នុងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១ ទល់ Real Madrid។

ខ្សែការពារស្លាបស្ដាំរបស់ក្រុមមេឃខៀវរូបនេះ បានអវត្តមានពីបញ្ជីក្រុមសម្រាប់ការប្រកួតទល់ Arsenal និង Aston Villa ហើយក៏នឹងមិនមានឈ្មោះចូលរួមការប្រកួតទល់ Aston Villa នាថ្ងៃសៅរ៍សប្ដាហ៍នេះផងដែរ ខណៈគេក៏អាចនឹងគ្មានឈ្មោះប្រកួតទល់ Real Madrid នាថ្ងៃទី៩ ខែមេសាផងដែរ។

អ្នកចាត់ការ Man City លោក Pep Guardiola បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “ក្រុមគ្រូពេទ្យបាននិយាយថាគេមិនអាចជាទាន់ការប្រកួតនោះទេ។ គ្រូពេទ្យបានប្រាប់ខ្ញុំថា របួសនេះគឺធ្ងន់ធ្ងរប៉ុន្ដែ Kyle នៅតែជា Kyle”។

Walker ស្ថិតនៅក្នុងបញ្ជីរបស់ក្នុងក្រុមរបស់លោក Guardiola ជាមួយនឹងមិត្តរួមក្រុម Nathan Ake និង Ederson ក៏ដូចជា John Stones ផងដែរ។

រំឭកកាលពីរដូវកាលមុន Walker បំពេញតួនាទីបានយ៉ាងល្អក្នុងការតាមបិទ Vinicius Jr. ដែលនាំឱ្យ Man City ទម្លាក់ Real Madrid និងគ្រងជើងឯកលីកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លឹប៕

ប្រភព៖ Be Soccer